ការបំពុលដោយសំឡេង បង្កឱ្យមានផលមិនល្អដល់សុខភាពយ៉ាងធ្ងន់ធ្ងរ
S
Sreyleak Yith
4 ម៉ោងមុន

សុខភាព៖ ការបំពុលដោយសំឡេង មានប្រភពមកពីចរាចរណ៍យានយន្ត ការសាងសង់រោងចក្រ ឧបករណ៍ឧស្សាហកម្ម និងសកម្មភាពនៅក្នុងទីក្រុង។ សំទ្បេងទាំងនេះ អាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព៥យ៉ាង។ នេះបើតាមការឱ្យដឹងពី មន្រ្តីបរិស្ថាន…។

ផលមិនល្អដែលបង្កមកពីសំឡេងមានដូចជា៖ ១.ស្ត្រេស និងបញ្ហាសុខភាពផ្លូវចិត្ត៖ ការស្ដាប់សំឡេងរំខានជាបន្តបន្ទាប់អាចបង្កឱ្យឆាប់ខឹង ថប់បារម្ភ ឈឺក្បាល និងអារម្មណ៍តានតឹង។ ក្នុងរយៈពេលវែងអាចបង្កឱ្យមានបញ្ហាសុខភាពផ្លូវចិត្តដូចជា ការធ្លាក់ទឹកចិត្ត (Depression) និងការថប់បារម្ភខ្លាំង។ .ការថយចុះនៃសមត្ថភាពផ្តោតអារម្មណ៍ និងការសិក្សា៖ សំឡេងរំខាន អាចរំខានដល់ការប្រាស្រ័យទាក់ទង ការធ្វើការ និងការសិក្សា ជាពិសេសសម្រាប់កុមារ អាចបង្កឱ្យមានការលំបាកក្នុងការអាន ការចងចាំខ្សោយ និងការថយចុះនៃលទ្ធផលសិក្សា។ ៣.ជំងឺបេះដូង និងសម្ពាធឈាមខ្ពស់៖ សំឡេងរំខានអាចធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូនស្ត្រេស ដូចជា៖ ខនធីសល (cortisol) និងអាដ្រេណាលីន(adrenaline)។ ការប៉ះពាល់រយៈពេលវែងបង្កឱ្យមាន សម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងកើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។   

.ការខូចខាតសមត្ថភាពស្ដាប់៖ ការប៉ះពាល់ជាយូរពីសំឡេងខ្លាំង លើសពីប្រហែល ៨៥ដេស៊ីបែល អាចបំផ្លាញកោសិកាតូចៗនៅក្នុងត្រចៀកខាងក្នុង។ បញ្ហានេះ អាចនាំឱ្យកើតមាន ការបាត់បង់សមត្ថភាពស្ដាប់ សំឡេងរោទ៍ក្នុងត្រចៀក និងស្ដាប់មិនច្បាស់។ ការខូចខាតភាគច្រើនមិនអាចស្តារឡើងវិញ ព្រោះកោសិកាទាំងនេះ មិនអាចកើតឡើងវិញ។ ៥.រំខានដល់ការគេង៖ សំឡេងពីយន្តហោះ ឬសកម្មភាពផ្សេងៗដែលមានសំទ្បេងខ្លាំងនៅពេលយប់ អាចបង្កឱ្យមានការគេងមិនលក់ ឬភ្ញាក់ញឹកញាប់នៅពេលយប់, អស់កម្លាំងនៅពេលថ្ងៃ, ការថយចុះនៃការចងចាំ និងការផ្តោតអារម្មណ៍ និងប្រព័ន្ធភាពស៊ាំខ្សោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត