មានអាការ​ឈឺអញ្ចាញ​ធ្មេញញឹកញាប់ អាចជាសញ្ញាបញ្ជាក់ពីជំងឺមិនឆ្លងទាំងនេះ
S
Sreyleak Yith
04 មីនា 2026 07:15 AM

សុខភាព៖ នៅពេលឈឺអញ្ចាញ​ធ្មេញ វាអាចជាសញ្ញាមួយបញ្ជាក់ថា ក្នុងរាងកាយកំពុងមានបញ្ហាសុខភាព។ ខាងក្រោមនេះ ជាជំងឺដែលអាចធ្វើឱ្យមានរោគសញ្ញ ឈឺអញ្ចាញ​ធ្មេញញឹកញាប់…។

១.ជំងឺ​ទឹក​នោម​ផ្អែម​៖ នៅពេលមានជំងឺ​ទឹក​នោម​ផ្អែម ​អាច​​នាំ​ឱ្យ​មាន​ការវិវត្តទៅ​ជា​​ជំងឺ​អញ្ចាញ​ធ្មេញ ក្នុងនោះ ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​​ភាគច្រើន​។ ដូច្នេះ បើមានអាការបែបនេះ គួរទៅមន្ទីរពេទ្យ ដើម្បីពិគ្រោះជាមួយគ្រូពេទ្យ។ ២.ការ​ធ្លាក់​ចុះ​ការ​យល់​ដឹង៖ ការ​សិក្សា​មួយ​ចំនួន​ បាន​រក​ឃើញ​ថា​ ជំងឺ​អញ្ចាញ​ធ្មេញ ការ​បាក់​ធ្មេញ និង​មុខងារ​​នៃ​ការ​យល់​ដឹង​មាន​ទំនាក់ទំនង​គ្នា​។ ជា​ទូ​ទៅ ជំងឺ​អញ្ចាញ​ធ្មេញ ​ គឺ​មាន​ការ​ទាក់ទង​នឹង​ការ​កើន​ឡើង​នៃ​ការ​ផ្ទុក​ជំងឺ​បេតាអាមីឡូអ៊ីត​នៅ​ក្នុង​ខួរ​ក្បាល​ ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ជំងឺ​វង្វេងវង្វាន់​។

.ជំងឺ​បេះដូង​៖ ការ​ស្រាវជ្រាវ​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី BMJ Open បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ខ្សោយ​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ជំងឺ​វង្វេង កង្វះ​រំហូរ​ឈាម​ទៅ​ខួរ​ក្បាល ​រលាក​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង។ ជាក់​ស្ដែង បាក់តេរី អាច​ជា​មូលហេតុ​នៃ​ទំនាក់ទំនង​រវាង​ជំងឺ​បេះដូង និង​ជំងឺ​អញ្ចាញ​ធ្មេញ។ តែយ៉ាងណា អ្នកស្រាវ​ជ្រាវ​ថា ត្រូវការ ការ​​ស្រាវជ្រាវ​បន្ថែម ​ ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ទំនាក់ទំនង​នេះ​៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត