ការទទួលទានបាយដំណើប នឹងជះផលល្អដល់រាងកាយ៥យ៉ាង
S
Sreyleak Yith
មួយថ្ងៃមុន

សុខភាព៖ ​បាយដំណើប (Sticky Rice or Glutinous Rice) មាន​ក្លិន​មិនខុស​ពីបាយ​ប្រភេទ​ផ្សេង​ទៀត​ទ្បើយ ប៉ុន្ដែ​វាមាន​លក្ខណៈ​ស្អិត​ជាង​ ព្រោះបាយដំណើប ​មាន​សមាសធាតុ​គីមី Amylopectin យ៉ាងច្រើន។ នៅ​ក្នុង​បាយ​ដំណើប មាន​សារធាតុ​បំប៉ន​ជាច្រើន ដូចជា ប្រូតេអ៊ីន វីតាមីន B ម៉ាញេស្យូម សង្គសី សេឡេញ៉ូម ទង់ដែង និងជាតិសរសៃ មួយវិញទៀត សឹងតែ​គ្មាន​ជាតិកូលេស្តេរ៉ូល និងខ្លាញ់។ ទាំងនេះហើយបានជាការបរិភោគបាយដំណើប ទទួលបានគុណប្រយោជន៍ទាំង៥យ៉ាង ដូចខាងក្រោម...។ 

១.ការពារ​ជំងឺ​បេះដូង៖ បាយ​ដំណើប គ្មាន​ជាតិ​ខ្លាញ់ និង​កូលេស្ដេរ៉ូល ដូច្នេះការ​ទទួលទាន​បាយ​ដំណើប​ច្រើន មិន​បណ្ដាល​ឱ្យ​លើសឈាម មាន​បញ្ហា​បេះដូង និង​ឡើង​ទម្ងន់​នោះទេ។ ២.ប្រឆាំង​ជំងឺ​រ៉ាំរ៉ៃ៖ សេឡេញ៉ូម វីតាមីន និង​សារធាតុ​រ៉ែ ក្នុង​បាយ​ដំណើប ជួយ​ជំរុញ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម នៅ​ក្នុង​រាងកាយដែល​វាអាច​កាត់បន្ថយ​ហានិភ័យនៃ​ជំងឺ​រ៉ាំរ៉ៃ និង​កាត់បន្ថយ​ស្ត្រេសនៅ​ក្នុង​រាងកាយ។

៣.ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម៖ ជាតិកាក​សរសៃ នៅ​ក្នុង​បាយ​ដំណើប អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ នៃ​ជំងឺ​ទឹកនោមផ្អែម និង​គ្រប់គ្រង​ការ​បញ្ចេញ​អាំងស៊ុយលីន និង​គ្លុយកូស នៅ​ក្នុង​រាងកាយ។ ៤.ប្រឆាំង​ការ​រលាក៖ សារធាតុ​ទង់ដែង ស័ង្កសី និង​វីតាមីន B នៅ​ក្នុង​បាយដំណើប អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ ដែល​អាច​កាត់បន្ថយ​ការរលាក និង​ការឆ្លង​មេរោគ​ទៅ​ក្នុង​រាងកាយ។ ៥.បង្កើន​ដង់ស៊ីតេ​ឆ្អឹង៖ បរិមាណ​រ៉ែ​ច្រើន នៅក្នុង​បាយដំណើប ​អាច​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ និង​កាត់បន្ថយ​ជំងឺពុកឆ្អឹង។ ដូច្នេះក្នុងរបបអាហារប្រចាំថ្ងៃគួរមានបាយដំណើប៕ ដកស្រង់ចេញពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត