ចៅហ្វាយខេត្តឧត្តរមានជ័យអះអាង ផ្ទះដែលប្រគល់ជូនគ្រួសារភៀសសឹក តម្រូវឱ្យចាប់ឆ្នោតដោយតម្លាភាព
ហាក់ អ៊ីឌី
3 ម៉ោងមុន

ក្រុងសំរោង៖ ផ្ទះចំនួន២០៣ខ្នង ត្រូវបានជូនដល់គ្រួសារភៀសសឹក និងគ្រួសារកងទ័ព ក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺជាសមិទ្ធផលថ្មីមួយក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូននៅតាមតំបន់ព្រំដែន ដែលរងគ្រោះ ព្រោះពីការហ៊ុមព័ទ្ធយកដីលំនៅឋានដោយកងទ័ពថៃឈ្លានពាន...។

យោងតាមការឱ្យដឹងពី លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៧មីនា បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនជាធំ រូបលោក និងក្រុមការងារបានរៀបចំពិធីចាប់ឆ្នោតបែងចែកផ្ទះជូនប្រជាពលរដ្ឋភៀសសឹក ក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយមានសមាសភាពចូលរួមយ៉ាងច្រើនកុះករប្រកបដោយសេចក្ដីរីករាយ បន្ទាប់ពីការខិតខំយ៉ាងសស្រាក់សស្រាំនាពេលកន្លងមករហូតដល់ពេលនេះ ផ្ទះចំនួន២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹកដែលរងការហ៊ុមព័ទ្ធដោយយោធាថៃឈ្លានពានថៃ។

បន្ថែមលើនេះ ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព រដ្ឋបាលខេត្ត បានរៀបចំយន្តការ «ចាប់ឆ្នោត» ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង។ ម្យ៉ាងទៀត ផ្ទះទាំង២០៣ខ្នងនោះ ត្រូវបានសាងសង់ឡើងតាមស្ដង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត