បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីវាយប្លន់ទូរសព្ទពលរដ្ឋ
ហាក់ អ៊ីឌី
19 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីវាយប្លន់ទូរសព្ទពលរដ្ឋ ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ នេះបើតាមការឱ្យដឹងពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦...។

សកម្មភាពនៃការបង្រ្កាបនេះ ធ្វើឡើងដោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់កម្លាំងសមត្ថកិច្ចបើកការអង្កេតស្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ខុន លុយ ហៅអាខ្មោច អាយុ២៥ឆ្នាំ បញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម។ ទោះជាយ៉ាងណា បន្ទាប់ពីសាកសួរ និងធ្វើកំណត់ហេតុរួច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តិបទល្មើសប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើមកនាយកដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត