អាម៉េរិកលេងផ្លូវកាត់ លក់គ្រាប់បែកដល់ទៅជាង១ម៉ឺនគ្រាប់ឱ្យអ៊ីស្រាអែល ដោយមិនឆ្លងសភា
ហៀប ស៊ីថេត
18 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាម៉េរិក បានប្រកាសកាលពីថ្ងៃសុក្រទី៦ ខែមីនា ថា ខ្លួនបានអនុម័តការលក់គ្រាប់បែក និងសម្ភារសឹកក្នុងតម្លៃជាង១៥១លានដុល្លារទៅឱ្យប្រទេសអ៊ីស្រាអែល តាមរយៈប្រើប្រាស់សិទ្ធិអំណាចពិសេស ដោយមិនឆ្លងកាត់ការអនុម័តពីសភា។

អ៊ីស្រាអែលបានបញ្ជាទិញគ្រាប់បែកប្រភេទ BLU-110A/B ចំនួន១,២ម៉ឺនគ្រាប់ ដើម្បីយកទៅប្រើប្រាស់ក្នុងសមរភូមិ។ នេះបើតាមក្រសួងការបរទេសអាម៉េរិក។ ជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានអះអាងថា វាជាស្ថានភាពអាសន្នដែលតម្រូវឱ្យមានការលក់ជាបន្ទាន់ទៅ​ឱ្យអ៊ីស្រាអែល ចំពេលរដ្ឋធានីវ៉ាស៊ីនតោន និងហ្ស៊េរុយហ្សាឡិម កំពុងស្ថិតក្នុងសង្គ្រាមប្រឆាំងនឹងរបបតេហេរ៉ង់។

លោក ម៉ាកូ រ៉ូប៊ីអូ 
លោក ម៉ាកូ រ៉ូប៊ីអូ 

តាមធម្មតា ការលក់អាវុធខ្នាតធំបែបនេះត្រូវឆ្លងកាត់ការអនុម័តពីសភា ប៉ុន្តែរដ្ឋបាលលោក ត្រាំ បានសម្រេចចិត្តប្រើប្រាស់ច្បាប់ពិសេស ដើម្បីពន្លឿនការបញ្ជូនអាវុធទៅឱ្យសម្ព័ន្ធមិត្ត[អ៊ីស្រាអែល]ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីច្បាំងតតាំងនឹងខ្លាកំណាចប្រចាំទិសមជ្ឈិម[អ៊ីរ៉ង់]។ គួរបញ្ជាក់ថា ការផ្ដល់អាវុធភ្លាមៗនេះ កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋធានីតេហេរ៉ង់បានព្រមានវាយប្រហារលើបណ្ដាប្រទេសអឺរ៉ុបណា ដែលលូកដៃជួយអាម៉េរិក និងអ៊ីស្រាអែល។ តើអាម៉េរិក និងអ៊ីស្រាអែល កំពុងរៀបចំផែនការលេងឈុតធំជាមួយអ៊ីរ៉ង់ឬយ៉ាងណា...?

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត