ចោទស្ត្រីវ័យចំណាស់ចេះអាបធ្មប់ យុវជនម្នាក់យកកាំ.បិ.តផ្គា.ក់.កា.ប់.ស.ម្លា.ប់ក្នុងថ្លុ.ក.ឈា.ម
ហាក់ អ៊ីឌី
16 ម៉ោងមុន

ក្រុងច្បារមន៖ បុរសម្នាក់ក្លាយជាឃាតកដ៏សាហាវឃោរឃៅ បន្ទាប់ពីធ្វើសកម្មភាព​កាប់សម្លាប់ស្ត្រីវ័យប្រមាណ៥៦ឆ្នាំម្នាក់ ឱ្យដេកស្លាប់ក្នុងថ្លុកឈាម ព្រោះសង្ស័យចេះមន្តអាគម៌ខ្មៅ អាបធ្មប់ ស្ថិតនៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ យ៉ាងណា ជនដៃដល់ត្រូវបានសមត្ថកិច្ចក្រសោបបានហើយ និងកំពុងបញ្ជូនខ្លួនបន្តនីតិវិធីច្បាប់...។

យោងតាមរបាយការណ៍ពីមន្ត្រីអធិការដ្ឋាននគរបាលស្រុកសំរោងទង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានករណីឃាតកម្មមួយកើតឡើងនៅមូលដ្ឋានខាងលើ បណ្ដាលឱ្យស្ត្រីម្នាក់មានវ័យ៥៦ឆ្នាំ រងគ្រោះព្រោះត្រូវជនដៃដល់ម្នាក់លបលួចកាប់ប្រហារ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅទីតាំងកើតហេតុ។ យ៉ាងណា បន្ទាប់ពីមន្រ្តីនគរបាលជំនាញ បើកការស៊ើបអង្កេតស្រាវជ្រាវ ដោយប្រមូលព័ត៌មានពីអ្នកជិតខាងយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការកំណត់អត្តសញ្ញាណ និងធ្វើការឃាត់ខ្លួនជនដៃដល់ឈ្មោះ ស៊ុន សុភ័ក្រ (ហៅឈីង) អាយុ២៨ឆ្នាំ ដែលជាអ្នករស់នៅស្រុកភូមិជាមួយជនរងគ្រោះផ្ទាល់តែម្ដង។ 

ក្រោយធ្វើការឃាត់ខ្លួនយកមកសាកសួរ និងកត់កំណត់ហេតុរួច ជនដៃដល់ នៅចំពោះមុខសមត្ថកិច្ច បានសារភាពថា ខ្លួនគេពិតជាបានកាប់ទៅលើជនរងគ្រោះប្រាកដមែន ព្រោះតែខឹងសម្បារនឹងស្ត្រីរូបនោះចេះអំពើធម្មប់។ ភ្លាមៗ..សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងសម្រាប់ធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះរួមមាន៖ កាំបិតផ្គាក់មួយដើម។ បច្ចុប្បន្ន ឃាតករូបនេះ ត្រូវសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលលខេត្តកំពុងស្ពឺ ដើម្បីបញ្ជូនបន្តទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត