អង់គ្លេសចា.ប់ខ្លួនមនុស្ស៤នាក់ពីបទសង្ស័យធ្វើការឱ្យចារកម្មអ៊ីរ៉ង់ ដើម្បីស៊ើបការណ៍លើសហគមន៍ជ្វីហ្វ
ហៀប ស៊ីថេត
16 ម៉ោងមុន

រាជធានីឡុងដ៍៖ ប៉ូលិសអង់គ្លេស បានចាប់ខ្លួនបុរស៤នាក់ពីបទសង្ស័យថា បានធ្វើការឱ្យចារកម្មអ៊ីរ៉ង់ បន្ទាប់ពីមានការស៊ើបអង្កេតលើសកម្មភាពតាមដាន និងស៊ើបការណ៍លើទីតាំង និងបុគ្គលសំខាន់ៗមួយចំនួននៅក្នុងសហគមន៍ជ្វីហ្វ ក្នុងរាជធានីឡុងដ៍។

ក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន មានម្នាក់ជាជនជាតិអ៊ីរ៉ង់ម្នាក់ និង៣នាក់ទៀតមានសញ្ជាតិ២ គឺអង់គ្លេស-អ៊ីរ៉ង់។ ពួកគេត្រូវបានចាប់ខ្លួននៅតំបន់បារណេត(Barnet) ភាគខាងជើងរាជធានីឡុងដ៍ និងនៅទីក្រុងវ៉េតហ្វត (Watford)។ សមាជិកសភាអង់គ្លេស និងទីភ្នាក់ងារចារកម្មក្នុងស្រុក បានព្រមានជាច្រើនឆ្នាំមកហើយអំពីការគំរាមកំហែងពីសំណាក់ប្រទេសអ៊ីរ៉ង់ទៅលើចក្រភពអង់គ្លេស។ ទន្ទឹមនឹងនេះ ប្រទេសអូស្ត្រាលីក៏បានផ្សារភ្ជាប់ការវាយប្រហារប្រឆាំងនឹងជនជាតិជ្វីហ្វ ទៅនឹងរដ្ឋធានីតេហេរ៉ង់ផងដែរ។

មេបញ្ជាការប៉ូលិសរាជធានីឡុងដ៍ លោកស្រី ហេឡេន ហ្វ្លាណាហ្គែន (Helen Flanagan) បានថ្លែងនៅថ្ងៃសុក្រទី៦ ខែមីនានេះថា ការចាប់ខ្លួន គឺជាផ្នែកមួយនៃការស៊ើបអង្កេតដ៏វែងឆ្ងាយ។ បុរសដែលត្រូវបានចាប់ខ្លួនមានអាយុចន្លោះពី២២ដល់៥៥ឆ្នាំ។ ក្រៅពីនេះ ប៉ូលិសក៏បានចាប់ខ្លួនបុរស៦នាក់ផ្សេងទៀត ក្នុងប្រតិបត្តិការជាមួយគ្នា ពីបទសង្ស័យថា បានផ្តល់ជំនួយដល់ជនល្មើស៕

លោកស្រី ហេឡេន ហ្វ្លាណាហ្គែន
លោកស្រី ហេឡេន ហ្វ្លាណាហ្គែន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត