ក្រោយពលរដ្ឋរាយការណ៍ ក្រសួងចុះចាត់វិធានការលើរោងចក្រកាត់ដេរមួយនៅខេត្តតាកែវ
L
Linda Sorn
15 ម៉ោងមុន

ក្រុងដូនកែវ៖ ក្រោយពលរដ្ឋត្អូញត្អែរ ហើយរាយការណ៍ពីករណីមានផ្សែងហុយចេញពីរោងចក្រ មន្រ្តីជំនាញក្រសួងបរិស្ថន ភ្លាមៗបានចុះទៅត្រួតពិនិត្យផ្ទាល់ដល់ទីតាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ រិមស្តិច ហ្វេសិន ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ...។

ក្រសួងបរិស្ថានបានឱ្យដឹងថា ការចុះត្រួតពិនិត្យធ្វើឡើងកាលពីថ្ងៃទី៤មីនា ឆ្នាំ២០២៦ ដោយមានការដឹកនាំពី លោក ចាប យុធី អនុប្រធាននាយកដ្ឋានគាំពារបរិស្ថាន រួមជាមួយប្រធានមន្ទីរបរិស្ថានខេត្តតាកែវ និងរដ្ឋបាលសង្កាត់រកាខ្ពស់ ក្រុងដូនកែវ។ ក្រោយពិនិត្យបញ្ហាផ្សែងពីឡចំហាយ ដែលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋរួច មន្ត្រីជំនាញបានសម្រេចដាក់ចេញវិធានការឱ្យរោងចក្របញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពដុតសំណល់គ្រប់ប្រភេទនៅក្នុងឡ ចាប់ពីពេលនេះតទៅ។

ជាមួយគ្នា ក្រសួងក៏ណែនាំឱ្យរោងចក្រសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងសំណល់ផេះពីក្រសួង រួមជាមួយការរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន និងបង់មូលនិធិទាយជ្ជទានបរិស្ថាន ដូចបានកំណត់ក្នុងកិច្ចសន្យាការពារបរិស្ថាន ជាកំហិត។ លើសពីនោះ រោងចក្រត្រូវរងពិន័យអន្ដរការណ៍ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត