បារាំងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងត្រៀមដាក់ពង្រាយយន្តហោះចម្បាំងយុទ្ធសាស្ត្រនៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប
N
Nary Vann
21 ម៉ោងមុន

រដ្ឋធានីប៉ារីស៖ ចំពេលពិភពលោកកំពុងស្ថិតក្នុងភាពចលាចល ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានប្រកាសនូវផែនការសន្តិសុខរញ្ជួយមេឃមួយ គឺសម្រេចពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងត្រៀមដាក់ពង្រាយយន្តហោះចម្បាំងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់ប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ...។

លោកអេម៉ានូអែល ម៉ាក្រុង
លោកអេម៉ានូអែល ម៉ាក្រុង

ថ្លែងចេញពីមូលដ្ឋាននាវាមុជទឹកនុយក្លេអ៊ែរ Ile Longue លោក ម៉ាក្រុង បញ្ជាក់ថា ប្រទេសអឺរ៉ុបចំនួន៨ រួមមាន៖ អាល្លឺម៉ង់ ប៉ូឡូញ ស៊ុយអែត អង់គ្លេស ហូឡង់ បែលហ្ស៊ិក ក្រិក និងដាណាម៉ាក បានយល់ព្រមចូលរួមក្នុងផែនការទប់ស្កាត់នុយក្លេអ៊ែរឆ្ពោះទៅមុខ (Forward Nuclear Deterrence Scheme)។ លោកបានសង្កត់ធ្ងន់ថា៖«ឥឡូវនេះ ឯករាជ្យភាពមិនមែនមានន័យថា ភាពឯកោនោះទេ! យើងកំពុងស្ថិតក្នុងសម័យកាលនៃភាពចលាចលភូមិសាស្ត្រនយោបាយ ដែលពោរពេញដោយហានិភ័យ»

តាមរយៈផែនការនេះ ប្រទេសសម្ព័ន្ធមិត្តនឹងអនុញ្ញាតឱ្យកងទ័ពអាកាសយុទ្ធសាស្ត្ររបស់បារាំង ចូលចត និងដាក់ពង្រាយអាវុធនុយក្លេអ៊ែរជាបណ្ដោះអាសន្ននៅលើទឹកដីរបស់ពួកគេ ដើម្បីបង្កើនភាពស្មុគស្មាញដល់ការគណនារបស់សត្រូវ។ បារាំង និងអាល្លឺម៉ង់ ក៏បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីដឹកនាំកិច្ចការនេះ ដោយបញ្ជាក់ថា នេះគឺជាការបំពេញបន្ថែម មិនមែនជំនួសឱ្យឆ័ត្រនុយក្លេអ៊ែររបស់អង្គការណាតូឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោក ម៉ាក្រុង បានបញ្ជាក់យ៉ាងច្បាស់ថា បារាំងនឹងនៅតែរក្សាការគ្រប់គ្រងដាច់ខាតលើការសម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរទាំងនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត