ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា វប្បធម៌ដែលបុព្វបុរសខ្មែរបានបន្សល់ទុក ជាគ្រឹះរឹងមាំនៃអត្តសញ្ញាណជាតិ
S
Sreyleak Yith
16 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិលើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ប្រោសប្រទានព្រះរាជសារជូនដល់ជនរួមជាតិ ..។

តាមរយៈព្រះរាជសារ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា កេរដំណែលវប្បធម៌ដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យរហូតមកដល់សព្វថ្ងៃនេះ គឺជាគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណជាតិ និងជាមធ្យោបាយ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់មានព្រះរាជឱង្ការទៀតថា ការប្រារព្ធទិវាវប្បធម៌ជាតិទាំងអស់គ្នា គឺដើម្បីលើកកម្ពស់ មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សំដៅធានាបានសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ។

ព្រះមហាបពិត្រ ទ្រង់ទតឃើញថា ទិវាវប្បធម៌ជាតិដែលតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ បានបំផុសឱ្យប្រជាពលរដ្ឋស្គាល់ ស្រឡាញ់ ថែរក្សា ការពារ អភិរក្ស លើកស្ទួយ អភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណដួងព្រលឹងជាតិ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត