អាវុធហត្ថខេត្តសៀមរាប ចាប់ជនសង្ស័យ២នាក់ និងរឹបអូសបារីអេឡិចត្រូនិកជាង១ម៉ឺនគ្រឿង
ហាក់ អ៊ីឌី
16 ម៉ោងមុន

ខេត្តសៀមរាប៖ បុរស២នាក់ រួមទាំងបារីអេឡិចត្រូនិកជាង១ម៉ឺនគ្រឿង ត្រូវបានកម្លាំងអាវុធហត្ថឆ្មក់បង្ក្រាប នៅចំណុចភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦.....។ 

ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ងុិល សុវណ្ណារិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងជំនាញឆ្មក់បង្ក្រាបទីតាំងស្តុកទុក និងចែកចាយបារីអេឡិចត្រូនិកដ៏ធំមួយកន្លែង ដោយរឹបអូសបារីអេឡិចត្រូនិចចម្រុះម៉ាក សរុបចំនួន១០១៦៨គ្រឿង និងឃាត់ខ្លួនបុរស២នាក់​ បញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីសាកសួរព័ត៌មានបន្ថែម។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប 
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប 

បច្ចុប្បន្ន កងរាជអាវុធហត្ថខេត្តសៀមរាប កំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។ សូមជម្រាបថា ឧបករណ៍អេឡិចត្រូនិក សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាល ដាក់បទបញ្ជាហាមឃាត់ដាច់ខាត មិនឱ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឡើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត