មិននឹកស្មានថា ផ្លែត្របែក មានគុណប្រយោជន៍សម្រាប់សុខភាពច្រើនដល់ម្លឺង!
S
Sreyleak Yith
13 ម៉ោងមុន

សុខភាព៖ ផ្លែត្របែក​ ជា​ប្រភព​​ល្អ​នៃ​វីតាមីន C និង​មានសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អ​សម្រាប់​សុខភាព ដូច្នេះ នៅពេលទទួលទានផ្លែ​ត្របែក​​ នឹងបាន​គុណប្រយោជន៍​៦យ៉ាងដល់​រាងកាយ។ ចំពោះអត្ថប្រយោជន៍ទាំងនេះ មានដូចជា...។

១.សម្រក​ទម្ងន់៖ ផ្លែត្របែក​ អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ព្រោះ​ ត្របែក​មួយ​ផ្លែ​​មាន​ត្រឹមតែ៣៧​កាឡូរីប៉ុណ្ណោះ។ ដោយសារ ​ផ្លែ​នេះ​មាន​ជាតិសរសៃ​ខ្ពស់ជួយឱ្យឆ្អែត​បាន​យូរ​ និង​បង្ការ​មិន​ឱ្យ​ញ៉ាំ​អាហារ​ច្រើន​ហួស​កំណត់។ ក្រៅពីនេះ ​ក៏​មាន​វីតាមីន និង​ជាតិរ៉ែ​ដែល​សំខាន់​សម្រាប់​ការ​សម្រក​ទម្ងន់។ ២.សុខភាព​ប្រព័ន្ធរំលាយអាហារ៖ ផ្លែត្របែក​អាច​ជួយ​ឱ្យ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ មាន​ភាព​ប្រសើរ​ឡើង​ព្រោះ​ ផ្លែ​ត្របែក​សម្បូរ​ដោយ​ជាតិសរសៃ​ ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ។ ការទទួលទាន​ផ្លែ​ត្របែក​រាល់ថ្ងៃ​ ក៏​ជួយ​សម្រួលដល់​ការ​បន្ទោរបង់បានល្អ​ដែរផងដែរ។ ៣.ជួយដល់ការកង្វះ​វីតាមីន៖ នៅ​ពេល​រាងកាយ​ខ្វះ​វីតាមីន C អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ ហើយ​ផ្លែ​ត្របែក​ គឺ​ជា​ប្រភព​ដ៏​ល្អ​នៃវីតាមីនC ដូច្នេះ​ ការ​ទទួលទានផ្លែ​ត្របែក​រាល់ថ្ងៃ​ ជួយ​ពង្រឹង​ប្រព័ន្ធភាពស៊ាំ និង​ការពារ​ពី​ជំងឺ​ផ្សេងៗ។

៤.ជំងឺមហារីក៖ ផ្លែត្របែក​ មាន​ផ្ទុក​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ ដែល​អាច​បង្ការ​ការ​វិវត្ត​នៃ​កោសិកា​មហារីក​ ក្នុង​រាងកាយ​បាន។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនេះ​ អាច​ការពារ​ការ​ខូចខាត​កោសិកា​ បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី។ មួយវិញទៀត ផលិតផល​ធ្វើ​ពី​ស្លឹក​ត្របែក​ ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ជំងឺ​មហារីក​ដែរ។ ៥.សម្ពាធឈាម​ខ្ពស់៖ បញ្ហាសុខភាព​តែង​ជួបប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន​ គឺ​ការ​លើស​សម្ពាធឈាម។ ប្រសិនជា​ចង់​គ្រប់គ្រង​សម្ពាធឈាម​ អាច​បរីភោគ​ផ្លែត្របែក​។ លើសពីនេះ​ ក៏​ជួយ​រក្សា​កម្រិតកូលេស្តេរ៉ូលក្នុង​រាងកាយ និងបង្ការ​ការ​ខូចខាត​បេះដូងដែរ។ ៦.ជំងឺ​ទឹកនោមផ្អែម៖ ផ្លែត្របែក​មានសមាសធាតុ​ Glycemic index ទាប​ ដែល​អាច​គ្រប់គ្រង​កម្រិតជាតិស្ករ​ក្នុង​ឈាម។ ម៉្យាងទៀត ផ្លែត្របែក ​ក៏​សម្បូរ​ដោយ​ជាតិសរសៃ​ដែល​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិស្ករ​ដែរ។ ចំពោះជំងឺ​ទឹកនោមផ្អែម​ បើចង់​បង្ការ​ការ​វិវត្ត​នៃ​ជំងឺ​នេះ អាចទទួលទានផ្លែ​ត្របែក៕ ដកស្រង់ពី Hello គ្រូពេទ្យ





.


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត