អ្នកមានស្បែកមុខស្ងួត និងធម្មតា មិនគួរមើលរំលងរូបមន្តម៉ាសធម្មជាតិនេះ
S
Sreyleak Yith
2 ថ្ងៃមុន

សុខភាព៖ កោសិកា​ស្បែក​​ចាស់​ៗ ​ កើត​ឡើង​បណ្ដាល​មក​ពី​កម្តៅ​ថ្ងៃ ការ​លាង​សម្អាត ឬ​ជម្រុះ​កោសិកា​មិន​​គ្រប់គ្រាន់ ជាតិ​ពុល​ពី​បរិយាកាស​ និង​កត្តា​វ័យ​កាន់​តែ​ច្រើន។ ស្បែកនេះចែកចេញជាពីរប្រភេទរួមមាន ស្បែកស្ងួត និងធម្មតា ហើយចំពោះការជម្រុះកោសិកាស្បែក​ជា​ប្រចាំ មាន​សារសំខាន់​ណាស់​ ​អាច​​ជួយ​ឱ្យ​ស្បែក​ភ្លឺថ្លា​ ​លាប​ផលិតផល​​ឆាប់​ចូល បង្ការ​បញ្ហា​ស្ទះ​រន្ធ​រោម​ និង​ជួយ​បញ្ចៀស​ជំងឺ​ស្បែក​ផ្សេងៗ។

ដើម្បី​ជម្រុះ​កោសិកា​ឱ្យបាន​ស្អាត ​ អាច​សាកធ្វើ​ម៉ាស​​មុខ​ធម្មជាតិដោយ រូបមន្តសម្រាប់អ្នកស្បែក​ស្ងួត មានដូចជា៖ ផ្លែ​ប័រ​ទុំ​​កិន​ឱ្យ​ម៉ត់​ល្អ១​ផ្លែ ទឹក​ឃ្មុំ​១​ស្លាបព្រា​បាយ ប្រេង​អូលីវ​១​ស្លាបព្រា​បាយ វិធីធ្វើ៖ លាយ​គ្រឿង​ផ្សំ​ទាំង​៣​មុខ​បញ្ចូល​គ្នា​កូរ​ឱ្យ​សព្វ​ រួច​លាប​នៅ​លើ​មុខ និង-​ក ទុក​ចោល​រយៈពេល​១៥ទៅ​២០​នាទី បន្ទាប់​មក​ម៉ាស្សា​ថ្នម​ៗ ដើម្បី​ជម្រុះ​កោសិកា​ចេញ ហើយ​លាង​ជម្រះ​ជា​មួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ បន្ទាប់មកត្រូវផ្តល់​សំណើម​ដល់​ស្បែក​ ដោយលាបទ្បេផ្តល់សំណើមជា​ការ​ស្រេច។

ដោយទ្បែក សម្រាប់អ្នកមានស្បែក​ធម្មតា មានដូចជា៖ ម្សៅ​ Oatmeal ដែល​កិន​ម៉ត់​១​ស្លាបព្រា​បាយ ទឹក​ដោះ​គោ​ជូរ​១​ស្លាបព្រា​បាយ ទឹក​ឃ្មុំ​១​ស្លាបព្រា​បាយ វិធី​ធ្វើ៖ លាយ​គ្រឿង​ផ្សំ​បញ្ចូល​គ្នា​នៅ​ក្នុង​កូន​ចាន​មួយ​ ​ច្របល់​ឱ្យ​សព្វហើយលាប​នៅ​លើ​ផ្ទៃ​មុខ ​ទុក​ចោល​ប្រហែល​១៥ទៅ​២០​នាទី​ ជាមួយ​នឹង​ការ​ម៉ាស្សា​ថ្នម​ៗ​ជា​រង្វង់ រួច​លាង​ជម្រះ​ចេញ​បន្ទាប់មក ​លាប​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​ជា​ការ​ស្រេច។ គួរដឹងដែរថា ទឹក​ឃ្មុំ​ ជា​ភ្នាក់ងារ​កម្ចាត់​បាក់តេរី និង​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​​បាន​យ៉ាង​​ល្អ​។ រីឯម្សៅ​ Oatmeal គឺ​ជា​ភ្នាក់ងារ​ជម្រុះ​កោសិកា​ស្បែក ​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​មិន​ធ្វើ​ឱ្យ​រលាក​ស្បែក​នោះ​ទេ។ បើនិយាយពី ទឹក​ដោះ​គោ​ជូរវិញ មានផ្ទុក​អាស៊ីដឡាក់ទិក (​lactic acid) ដើរតួនាទីជួយ​ជម្រុះ​កោសិកា​ និង​ផ្តល់​សំណើម​ដល់​ស្បែក​៕
អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ

ផ្លែ​ប័រ​
ផ្លែ​ប័រ​
ទឹក​ឃ្មុំ
ទឹក​ឃ្មុំ
ប្រេង​អូលីវ
ប្រេង​អូលីវ
ម្សៅ​ Oatmeal 
ម្សៅ​ Oatmeal 
ទឹក​ដោះ​គោ​ជូរ
ទឹក​ដោះ​គោ​ជូរ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត