មេដឹកនាំកូរ៉េខាងត្បូង ត្រៀមទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សិង្ហបុរី និងហ្វីលីពីនដើមខែមីនា
ហៀប ស៊ីថេត
11 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសុក្រទី២៧ ខែកុម្ភៈនេះថា ប្រធានាធិបតី លី ជេម្យុង (Lee Jae-myung) នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសសិង្ហបុរី និងហ្វីលីពីន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមីនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា និងថាមពល...។

 លី ជេម្យុង
 លី ជេម្យុង

បើតាមការិយាល័យប្រធានាធិបតី លោក លី នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង (Lawrence Wong) នៅចន្លោះថ្ងៃទី១-៣ ខែមិនា។ គោលដៅចម្បង គឺការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេស ផ្តោតលើវិស័យបញ្ញាសិប្បនិម្មិត(AI) និងថាមពលនុយក្លេអ៊ែរ។ នៅចន្លោះថ្ងៃទី៣-៤ ខែមីនា លោកនឹងបន្តដំណើរទៅជួបប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ក្នុងរបៀបវារៈសំខាន់ៗរួមមាន៖ កិច្ចសហប្រតិបត្តិការលើឧស្សាហកម្មការពារជាតិ និងយោធា, គម្រោងហេដ្ឋារចនាសម្ព័ន្ធ, ថាមពលនុយក្លេអ៊ែរ និងការផ្គត់ផ្គង់រ៉ែសំខាន់ៗ សម្រាប់ផលិតបន្ទះឈីប និងអាគុយឡានអគ្គិសនី

លោក ឡរ៉េន វ៉ុង (ឆ្វេង) និងលោក លី ជេម្យុង
លោក ឡរ៉េន វ៉ុង (ឆ្វេង) និងលោក លី ជេម្យុង
លោក ហ្វើឌីណាន់ ម៉ាកូស ជេអរ(ឆ្វេង) និងលោក លី ជេម្យុង
លោក ហ្វើឌីណាន់ ម៉ាកូស ជេអរ(ឆ្វេង) និងលោក លី ជេម្យុង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត