ជប៉ុនផ្តល់ថវិកាជាង៣០ម៉ឺនដុល្លារ គាំទ្រគម្រោងទឹកស្អាត និងសាងសង់សាលារៀន​នៅកម្ពុជា
អុន សម្ផស្ស
27 កុម្ភៈ 2026 08:00 AM

រាជធានីភ្នំពេញ៖ ប្រទេសជប៉ុន តារយៈឯកអគ្គរាជទូតប្រចាំកម្ពុជា បានផ្តល់ជំនួយឥតសំណងទ្រង់ទ្រាយតូច មានទឹកប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងចំនួនពីរ នៅខេត្តស្វាយរៀង និងស្ទឹងត្រែង។ ពិធីចុះហត្ថលេខាប្រគល់-ទទួលជំនួយ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦កុម្ភៈ ឆ្នាំ២០២៦ នៅឯស្ថានទូតជប៉ុនប្រចាំកម្ពុជា..។

ស្ថានទូតជប៉ុនប្រកាសថា គម្រោងទាំងនោះរួមមាន៖ គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅភូមិចំនួន៩ ស្ថិតនៅក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង ចុះហត្ថលេខាដោយ លោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី និងលោកអគ្គនាយកនៃរដ្ឋាករទឹកខេត្តស្វាយរៀង។ រីឯគម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែងវិញ ចុះហត្ថលេខាដោយ លោកឯកអគ្គរាជទូត ជាមួយប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង។ តាមរយៈជំនួយឥតសំណងនេះ លោកទូត បង្ហាញក្ដីរំពឹងថា នឹងរួមចំណែកដល់ការពង្រឹងគុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជាបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត