កូរ៉េខាងត្បូង-អារ៉ាប់រួម ទាញស្លាបប៉ាកាស៊ីញ៉េលើ «MoUការពារជាតិ» តម្លៃជាង៣៥ពាន់លានដុល្លារ
ហៀប ស៊ីថេត
11 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ អេមីរ៉ាត់អារ៉ាប់រួម និងកូរ៉េខាងត្បូង បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (ឬMoU) មានតម្លៃទឹកប្រាក់មហាសាលរហូតដល់ជាង៣៥ពាន់លានដុល្លារអាម៉េរិក ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យការពារជាតិ។ នេះបើយោងតាមបេសកជនរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាក់នៅព្រហស្បតិ៍ទី២៦កុម្ភៈនេះ...។

លោក កាង ហ៊ុនស៊ិក
លោក កាង ហ៊ុនស៊ិក

លោក កាង ហ៊ុនស៊ិក (Kang Hoon-sik) ប្រធានខុទ្ទកាល័យប្រធានាធិបតី និងជាបេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ថ្លែងប្រាប់អ្នកសារព័ត៌មានភ្លាមៗ បន្ទាប់ពីលោកបញ្ចប់ដំណើរទស្សនកិច្ចពីអារ៉ាប់រួម ថា កូរ៉េខាងត្បូង-អារ៉ាប់រួម បានចុះ MoU ក្នុងគម្រោងការពារជាតិដែលមានតម្លៃជាង៣៥ពាន់លានដុល្លារ ដោយគ្របដណ្ដប់លើវិស័យសំខាន់ៗចំនួន៣រួមមាន៖ ប្រព័ន្ធការពារដែនអាកាស, កងទ័ពអាកាស, និងកងទ័ពជើងទឹក

ទំហំទឹកប្រាក់៣៥ពាន់លានដុល្លារ មិនមែនជាចំនួនតូចតាចទេ វាស្មើនឹងជិតពាក់កណ្តាលនៃកញ្ចប់ថវិកាការពារជាតិប្រចាំឆ្នាំរបស់ប្រទេសមហាអំណាចមួយចំនួនទៅហើយ។ សម្រាប់កូរ៉េខាងត្បូង នេះគឺជាជោគជ័យដ៏ធំធេងក្នុងការរលាស់ខ្លួនក្លាយជា ប្រទេសមានឃ្លាំងអាវុធដ៏ធំបំផុតមួយនៅលើពិភពលោក។ សូមជម្រាបថា អារ៉ាប់រួមគឺជាអតិថិជនយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូង ជាយូរមកហើយ ហើយកិច្ចព្រមព្រៀងនេះបង្ហាញថា អារ៉ាប់រួមចង់កាត់បន្ថយការពឹងផ្អែកលើអាវុធពីសហរដ្ឋអាម៉េរិក ឬអឺរ៉ុប ដោយងាកមកសហការជាមួយកូរ៉េខាងត្បូងវិញ ដែលមានបច្ចេកវិទ្យាខ្ពស់ តម្លៃសមរម្យ និងគ្មានលក្ខខណ្ឌនយោបាយស្មុគស្មាញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត