មេក្លោងឧ.ក្រិ.ដ្ឋ.ជនអនឡាញ១៦នាក់ ត្រូវតុលាការចិនកា.ត់.ទោ.ស.ប្រ.ហា.រជីវិត
ហៀប ស៊ីថេត
12 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ តុលាការកំពូលប្រជាជនចិន(SPC) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែកុម្ភៈថា ស្ថាប័នតុលាការ បានបញ្ចប់ការកាត់ក្ដីលើក្រុមឧក្រិដ្ឋជនទ្រង់ទ្រាយធំចំនួន២ ដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ឬការឆបោកតាមអនឡាញ...។

តុលាការកំពូលប្រជាជនចិន(SPC) 
តុលាការកំពូលប្រជាជនចិន(SPC) 

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំឡើងដោយ SPC បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ តុលាការនៅទូទាំងប្រទេសចិន បានបញ្ចប់ការកាត់ក្ដីក្នុងដំណាក់កាលដំបូង លើសំណុំរឿងជាង២៧០០០ករណី ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ ឬប្រព័ន្ធទូរគមនាគមន៍ នៅភាគខាងជើងប្រទេសភូមា ឬមីយ៉ាន់ម៉ា ដោយក្នុងនោះ មានជនសង្ស័យប្រមាណ៤១០០០នាក់ ត្រូវបានកាត់ទោសរួចរាល់ហើយ។

អ្វីគួរឱ្យកត់សម្គាល់បំផុតនោះ គឺថា ក្នុងចំណោមការកាត់ក្ដីលើក្រុមឧក្រិដ្ឋជន ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុងស្រុក និងអន្តរជាតិនោះគឺក្រុមត្រកូលមីង(Ming) និងក្រុមត្រកូលបៃ(Bai) ហើយឥឡូវត្រូវបានបញ្ចប់រាល់នីតិវិធីតុលាការទាំងអស់ហើយ។ ជាលទ្ធផល ឧក្រិដ្ឋជនសរុបចំនួន៣៩នាក់ ទទួលបានការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយក្នុងនោះក៏មានទណ្ឌិត១៦នាក់ ត្រូវបានកាត់ទោសប្រហារជីវិតផងដែរ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត