មេដឹកនាំកម្ពុជា និងប្រធានក្រុមប្រឹក្សាអឺរ៉ុប ពិភាក្សាគ្នាជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ
S
Sreyleak Yith
12 ម៉ោងមុន

បែលហ្ស៊ិក៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក អេនតូនីញូ ខូសតា (Antonio Costa) ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានជួបពិភាក្សាគ្នា នៅរដ្ឋធានីព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងចំណោមប្រធានបទសំខាន់ៗ ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ស្ថិតក្នុងកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំទាំងពីរដែរ។   

តាមរយៈសេចក្តីថ្លែងការណ៍ចេញក្រោយបញ្ចប់ជំនួប ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់ថា៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យើងបានបញ្ជាក់ជាថ្មីនូវមហិច្ឆតារួមរបស់យើង សម្រាប់ទំនាក់ទំនងសហភាពអឺរ៉ុប-អាស៊ានឱ្យកាន់តែរឹងមាំ និងសារសំខាន់នៃការគោរពច្បាប់អន្តរជាតិ រួមទាំងបូរណភាពទឹកដីផងដែរ»។ លោកបន្ថែមថា សហភាពអឺរ៉ុបសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ ហើយលោកអំពាវនាវឱ្យភាគីទាំងពីរអនុវត្តដោយស្មោះត្រង់។ ជាមួយគ្នា សហភាពអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់កម្ពុជាដល់អង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍របស់លោក ត្រូវបានស្ថានទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា បកប្រែជាភាសាខ្មែរ និងបង្ហោះលើទំព័រហ្វេសប៊ុក។ 

សូមជម្រាបថា ចាប់តាំងពាក់កណ្តាលឆ្នាំ២០២៥ យោធាថៃ បានបើកប្រតិបត្តិការឈ្លានពានកម្ពុជា ហើយក្រោយផ្អាកសង្គ្រាមជាមួយគ្នា យោធាថៃ ក៏បន្តរំលោភបំពានដោយចូលកាន់កាប់តំបន់ជាច្រើនក្នុងដែនដីកម្ពុជា។ ជាមួយគ្នានេះ យោធារថៃ បានរាយបន្លាលួស និងដាក់ទូកុងតឺន័ររារាំងមិនឱ្យប្រជាជនស៊ីវិលកម្ពុជាជាង៨ម៉ឺននាក់ វិលត្រឡប់ទៅផ្ទះសម្បែងវិញ៕ 

យោធាឈ្លានពានថៃដាក់ទូកុងតឺន័រនិងឡើងដោតទង់ជាតិខ្លួនស្ថិតក្នុងដីកម្ពុជា។ 
យោធាឈ្លានពានថៃដាក់ទូកុងតឺន័រនិងឡើងដោតទង់ជាតិខ្លួនស្ថិតក្នុងដីកម្ពុជា។ 
យោធាឈ្លានពានថៃ ដាក់បន្លាលួសលើដីកម្ពុជា។ 
យោធាឈ្លានពានថៃ ដាក់បន្លាលួសលើដីកម្ពុជា។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត