វៀតណាម២នាក់ រួមទាំងថ្នាំញៀន២៤គីឡូក្រាម ត្រូវអាជ្ញាធរខេត្តស្វាយរៀងបង្ក្រាប
ហាក់ អ៊ីឌី
11 ម៉ោងមុន

ខេត្តស្វាយរៀង៖ ជនជាតិវៀតណាមប្រុសស្រី២នាក់ ត្រូវអាជ្ញាធរកម្ពុជាចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរថ្នាំញៀនចំនួន២៤គីឡូក្រាម នៅចំណុចបន្ទប់លេខ៣៥១ សណ្ឋាគារណារីស្វីត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ 

របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀង បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ និងឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ជាជនជាតិវៀតណាម។  

អាជ្ញាធរបានដកហូតថ្នាំញៀនចម្រុះចំនួន២៤ដុំ ស្មើនឹង២៤គីឡូក្រាម រួមទាំងឧបករណ៍ដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសមួយចំនួនទៀត។ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត