ប៉ូលិសព្រហ្មទណ្ឌក្រសោបបានជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីកា.ប់.ប្ល.ន់ម៉ូតូពលរដ្ឋ
ហាក់ អ៊ីឌី
17 ម៉ោងមុន

រាជធានីភ្នំពេញ​៖ ជនសង្ស័យចំនួន៩នាក់ ត្រូវកម្លាំងសមត្ថកិច្ចតាមប្រមាញ់ ក្រោយពួកគេធ្វើសកម្មភាពកាប់ប្លន់ម៉ូតូពលរដ្ឋតាមដងផ្លូវ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយត្រូវកម្លាំងជំនាញស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបាន។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥កុម្ភៈ...។

ក្រោយទទួលដំណឹងពីការធ្វើសកម្មភាពរបស់ក្រុមចោរហារយនេះ សមត្ថកិច្ចជំនាញបានបើកយុទ្ធនាការបង្រ្កាបក្រុមចោរដៃឆៅទាំងអស់ ដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់តាំងកងកម្លាំងនគរបាលជំនាញសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវរហូតឈានដល់កំណត់ទីតាំងលាក់ខ្លួន ព្រមទាំងធ្វើការក្រសោបបានជនល្មើសជាបន្តបន្ទាប់ បញ្ជូនទៅកាន់ការិយាល័យ ដើម្បីធ្វើសាកសួរព័ត៌មានបន្ថែម។ 

យ៉ាងណា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងអស់បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តិបទល្មើសប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងរបស់ជនរងគ្រោះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឱ្យអធិការដ្ឋាននគរបាលស្រុកពញាក្រែក នៃស្នងការដ្ឋាននគរបាលខេត្ដត្បូងឃ្មុំវិញ ដើម្បីបន្ដនីតិវិធីចាត់ការតាមផ្លូវច្បាប់ជាធរមាន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត