តស់មកដឹង! ទទួលទានទឹកយ៉ាងតិច២លីត្រក្នុង១ថ្ងៃ ជួយឱ្យរាងកាយទទួលបានគុណប្រយោជន៍៨យ៉ាង
S
Sreyleak Yith
2 ថ្ងៃមុន

ដកស្រង់ពី៖ Hello គ្រូពេទ្យ

សុខភាព៖ ក្រោក​ពី​គេង​ភ្លាមត្រូវទទួលទានទឹក​ ដើម្បីជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ស្រូប​យក​​ជាតិ​ពុល​ និង​​​ជាតិ​គីមី​នៅ​ក្នុង​អាហារដែលបានបរិភោគរួចពីយប់។ ក្នុងនោះ ​មួយ​ថ្ងៃត្រូវពិសាទឹក​​ឱ្យបាន២លីត្រ ឬ​១២កែវ ច្រើនជាង​ភេសជ្ជៈផ្អែម​​ ជាពិសេសនា​ពេល​រដូវ​ក្ដៅនេះ​ ទើប​អាច​ទប់ទល់នឹងអាកាសធាតុ តែនៅពេលយប់កុំទទួលទានច្រើនពេក។

ការទទួលទានទឹកបានគ្រប់គ្រាន់ នោះនឹងទទួលបានគុណប្រយោជន៍៨យ៉ាង៖

.​ជួយ​ទ្រទ្រង់​​សន្លាក់ និង​ឆ្អឹង ព្រោះពេលទទួលទានទឹក​បាន​គ្រប់គ្រាន់​ អាច​ការ​ពារ​មិន​ឱ្យ​​ឈឺ​​​ឆ្អឹងឆ្អែង​ពេល​អង្គុយ​យូរ ឬ​ពេល​ឱន​ងើប​ចុះ​ឡើង និង​ជួយ​បង្កើន​សាច់ដុំ​​មាន​ភាព​រឹងមាំ។ .ទឹក​អាច​ជួយ​ធ្វើឱ្យស្បែក​ស្រស់​ថ្លា ភ្លឺ​រលោង មាន​ជាតិ​សំណើម គ្មាន​ស្នាម​អុជ​​ខ្មៅ មិន​​​​​​ឆាប់​​ចាស់​ និង​លាង​សម្អាត​ជាតិ​ពុល​ចេញ​ពី​ក្នុង​រាងកាយ។ .​ជួយ​ចិញ្ចឹម​កោសិកា និង​ជួយ​ទ្រទ្រង់​រាងកាយ​ឱ្យ​បាន​រឹងមាំ​ល្អ ក៏ដូចជា​មាន​សកម្មភាព​រស់រវើក។ ៤.ជួយមិនឱ្យមាន​បញ្ហា​ឈឺ​បំពង់-ក និង​ពង​បែក​ក្នុង​មាត់។

.ទឹក​ធ្វើឱ្យ​​មាន​អារម្មណ៍​ល្អ និងជំនួយ​ដល់​ខួរ​ក្បាល​ឱ្យមាន​ដំណើរ​ការ​​ឆាប់​រហ័ស និង​ចងចាំ​បាន​ល្អមិន​ងាយ​ភ្លេចភ្លាំង។ . ជួយ​ឈាមរាវ ព្រោះ​​មុន​ពេល​បូម​ឈាម គ្រូពេទ្យ​តម្រូវ​ទទួលទាន​ទឹកឱ្យ​​បាន​ច្រើន ដើម្បី​កុំឱ្យ​ឈាម​ខាប់ និងជួយឱ្យ​ឈាម​រត់​បាន​ស្រួល។ . ​ជួយ​ថែរក្សា​តុល្យភាព​សារធាតុរ៉ែ​ មួយ​ចំនួន​នៅ​ក្នុង​រាងកាយ ​​រួមមាន៖ ​ សូដ្យូម ក្លរីត ប៉ូតាស្យូម។ . ​​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​ពោះ​វៀន ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ និង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​ ឱ្យ​ដំណើរការបាន​ល្អ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត