ក្រសួងស្នើឱ្យពលរដ្ឋទៅកម្សាន្តឆ្នេរសមុទ្ទខេត្តព្រះសីហនុដូចធម្មតាវិញ ក្រោយសំរាមត្រូវបានសម្អាតរួចរាល់
L
Linda Sorn
11 ម៉ោងមុន

ក្រុងព្រះសីហនុ៖ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុឱ្យបានច្រើន ក្រោយសំរាមដែលរាយប៉ាយនៅតំបន់ឆ្នេរក្បែរសណ្ឋាគារសុខា ក្នុងក្រុងព្រះសីហនុ ត្រូវបានសម្អាតរួចរាល់។ 

ទឹកជំនន់ហូរ នាំយកសំរាមខ្លះចូលទៅក្នុងសមុទ្រ នៅតំបន់ឆ្នេរក្បែរសណ្ឋាគារសុខា។ រូបភាព៖ ក្រសួងបរិស្ថាន
ទឹកជំនន់ហូរ នាំយកសំរាមខ្លះចូលទៅក្នុងសមុទ្រ នៅតំបន់ឆ្នេរក្បែរសណ្ឋាគារសុខា។ រូបភាព៖ ក្រសួងបរិស្ថាន

ក្រសួងបរិស្ថានបានឱ្យដឹងថា កាលពីថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំង និងរយៈពេលយូរ ចាប់ពីម៉ោង៤ទៀបភ្លឺ រហូតដល់ព្រឹកម៉ោង៧ព្រឹក បង្កឱ្យមានទឹកជំនន់ហូរ នាំយកសំរាមខ្លះចូលទៅក្នុងសមុទ្រ នៅតំបន់ឆ្នេរក្បែរសណ្ឋាគារសុខា។ មកដល់ថ្ងៃទី២៣កុម្ភៈនេះ ក្រសួងអះអាងថា រដ្ឋបាលខេត្ត មន្ទីរបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ បានចុះសម្អាត និងប្រមូលសំរាមទុកដាក់រួចរាល់។ ក្រសួងគូសបញ្ជាក់ថា៖«ចាប់ពីថ្ងៃនេះ អ្នកទេសចរអាចមកកម្សាន្ត តាមតំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក ក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម ខេត្តព្រះសីហនុ នឹងមិនឃើញមានសំរាម ធ្លាក់ចូលទៅក្នុងទឹកសមុទ្ទទៀតទេ ដោយសាររដ្ឋបាលខេត្ត មន្ទីរបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន រួមជាមួយអាជីវករ និងអ្នកទេសចរបានចូលរួមប្រមូលទុកដាក់សំរាម សម្អាតអនាម័យតាមឆ្នេរសមុទ្ទ តាមផ្លូវ ក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម រយៈពេល២ថ្ងៃកន្លងមកនេះ បានល្អស្អាតឡើងវិញ»។ 

សំរាមចូលទៅក្នុងសមុទ្រ នៅតំបន់ឆ្នេរក្បែរសណ្ឋាគារសុខា ត្រូវបានសម្អាតរួចរាល់។ រូបភាព៖ ក្រសួងបរិស្ថាន
សំរាមចូលទៅក្នុងសមុទ្រ នៅតំបន់ឆ្នេរក្បែរសណ្ឋាគារសុខា ត្រូវបានសម្អាតរួចរាល់។ រូបភាព៖ ក្រសួងបរិស្ថាន

ក្រសួងស្នើឱ្យអ្នកទេសចរមកកម្សាន្តឱ្យបានច្រើនថែមទៀតនៅតំបន់ឆ្នេរសមុទ្ទកម្ពុជា។ ជាមួយគ្នា ក្រសួងស្នើឱ្យពលរដ្ឋ និងភាគីពាក់ព័ន្ធបន្តចូលរួមជំរុញសកម្មភាព យុទ្ធនាការនានា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សម្អាតបរិស្ថាន រើសសំរាម ទុកដាក់ វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលសម្អាត បញ្ឈប់ការបោះចោលសំរាមតាមទីសាធារណៈ តាមដងផ្លូវ អូរប្រឡាយ និងចូលរួមសម្អាតតាមមូលដ្ឋាន តាមផ្ទះ តាមអាគារ តាមមន្ទីរ អង្គភាពរដ្ឋ និងឯកជនឱ្យបានស្អាត។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីមានភ្លៀងនាំយកសំរាមមកឆ្នេរ ក្រសួងណែនាំពលរដ្ឋទៅកម្សាន្តនៅទីតាំងផ្សេង​មួយរយៈសិន ដើម្បីក្រុមការងារធ្វើការអន្តរាគមន៍ ដោះស្រាយបញ្ហានេះសិន៕

សំរាមចូលទៅក្នុងសមុទ្រ នៅតំបន់ឆ្នេរក្បែរសណ្ឋាគារសុខា ត្រូវបានសម្អាតរួចរាល់។ រូបភាព៖ ក្រសួងបរិស្ថាន
សំរាមចូលទៅក្នុងសមុទ្រ នៅតំបន់ឆ្នេរក្បែរសណ្ឋាគារសុខា ត្រូវបានសម្អាតរួចរាល់។ រូបភាព៖ ក្រសួងបរិស្ថាន
សំរាមចូលទៅក្នុងសមុទ្រ នៅតំបន់ឆ្នេរក្បែរសណ្ឋាគារសុខា ត្រូវបានសម្អាតរួចរាល់។ រូបភាព៖ ក្រសួងបរិស្ថាន
សំរាមចូលទៅក្នុងសមុទ្រ នៅតំបន់ឆ្នេរក្បែរសណ្ឋាគារសុខា ត្រូវបានសម្អាតរួចរាល់។ រូបភាព៖ ក្រសួងបរិស្ថាន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត