សមរភូមិព្រំដែនពុះកញ្ជ្រោល៖ ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ប្រឈមមុខដាក់គ្នាជាថ្មី ក្រោយផ្ទុះគ្រា.ប់បែ.កអត្ត.ឃាត
N
Nary Vann
12 ម៉ោងមុន

​រាជធានីភ្នំពេញ៖ ស្ថានភាពសន្តិសុខនៅតាមបណ្តោយព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន បានឡើងកម្ដៅយ៉ាងខ្លាំង បន្ទាប់ពីកងទ័ពប៉ាគីស្ថានបានសម្រេចចិត្តបើកការវាយប្រហារឆ្លងដែនទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមខ្មាន់កាំភ្លើងនៅក្នុងទឹកដីអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី២១ ខែកុម្ភៈ។

ប្រតិបត្តិការយោធានេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរលកនៃការវាយប្រហារគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់ ជាពិសេសក្នុងអំឡុងខែបួសរ៉ាម៉ាដាន ដែលប៉ាគីស្ថានអះអាងថាមានភស្តុតាងបញ្ជាក់យ៉ាងច្បាស់អំពីក្រុមភេរវករទាំងនោះបានទទួលបញ្ជា និងរៀបចំផែនការចេញពីទឹកដីអាហ្វហ្កានីស្ថានក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់។ ក្រសួងការពារជាតិប៉ាគីស្ថានបានបញ្ជាក់ថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់សំដៅចំគោលដៅចំនួន៧កន្លែង ដែលជាជម្រករបស់ក្រុមតាលីបង់ប៉ាគីស្ថាន និងក្រុមរដ្ឋអ៊ិស្លាម (IS-K) ដែលបង្កប់ខ្លួននៅតាមតំបន់ភ្នំជាប់ព្រំដែន។

​ការវាយបកតាមអាកាសនេះ គឺជាការដើរថយក្រោយនៃកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព បន្ទាប់ពីអារ៉ាប៊ីសាអូឌីតទើបតែបានជួយសម្របសម្រួលឱ្យមានការដោះលែងទាហានប៉ាគីស្ថាន៣នាក់ កាលពីប៉ុន្មានថ្ងៃមុនក្នុងបំណងកាត់បន្ថយភាពតានតឹង។ បើទោះបីជាពួកតាលីបង់អាហ្វហ្កានីស្ថានបានបដិសេធជាដដែលៗថា មិនបានអនុញ្ញាតឱ្យក្រុមប្រដាប់អាវុធប្រើប្រាស់ទឹកដីខ្លួនដើម្បីវាយប្រហារអ្នកជិតខាងក៏ដោយ ប៉ុន្តែប៉ាគីស្ថាននៅតែបន្តចោទប្រកាន់ថា អាហ្វហ្កានីស្ថានកំពុងផ្ដល់ជម្រកដល់សត្រូវរបស់ខ្លួន។ ជម្លោះដ៏រ៉ាំរ៉ៃនៅតាមព្រំដែនប្រវែង២៦០០គីឡូម៉ែត្រនេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់ជីវិតកងទ័ព និងជនស៊ីវិលទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ខំឱ្យបិទច្រកព្រំដែនសំខាន់ៗ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចរន្តពាណិជ្ជកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត