អ៊ីរ៉ង់ដាក់ដៃលើកៃកាំភ្លើង ក្រោយចៅហ្វាយសេតវិមានដាក់ឱសានវាទរយៈពេល១៥ថ្ងៃ គំរាមវាយប្រហារយោធាទ្រង់ទ្រាយធំ
ហៀប ស៊ីថេត
13 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបោះសម្តីធ្ងន់ៗកាលពីថ្ងៃសុក្រទី២០ ខែកុម្ភៈ ថាលោកនឹងរៀបចំខ្លួនដើម្បីឆ្លើយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែជាមួយសហរដ្ឋអាម៉េរិកក្នុងសប្តាហ៍នេះ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ បានគ្រហឹមព្រមានថា លោកកំពុងពិចារណាលើការវាយប្រហារក្នុងកម្រិតយោធាទ្រង់ទ្រាយធំលើរបបតេហេរ៉ង់។

លោក ដូណាល់ ត្រាំ 
លោក ដូណាល់ ត្រាំ 

មន្ត្រីអាម៉េរិក២រូប បានអះអាងថា ផែនការយោធារបស់សហរដ្ឋអាម៉េរិកលើអ៊ីរ៉ង់បានឈានដល់ដំណាក់កាលស្រួចស្រាវ ដោយពួកគេអាចកំណត់គោលដៅលើបុគ្គលជាក់លាក់ និងអាចផ្លាស់ប្ដូររបបដឹកនាំតេហេរ៉ង់ ត្រឹមមួយប៉ប្រិចភ្នែក ប្រសិនបើមានបញ្ជាផ្ទាល់ពីលោក ត្រាំ។ ប្រសិនបើ លោក ត្រាំ ផ្លុំកញ្ចែឱ្យយោធាវាយប្រហារលើអ៊ីរ៉ង់ហើយ តើលោក អាយ៉ាតូឡាហ៍ អាលី ខាំមេណេ (Ayatollah Ali Khamenei) មេដឹកនាំកំពូលអ៊ីរ៉ង់ អាចរត់ផុតពីក្រញ៉ាំយោធាអាម៉េរិកដែរទេ? គេនៅចាំបានថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ លោក ត្រាំ បានដាក់ឱសានវាទឱ្យរបបតេហេរ៉ង់រយៈពេល១០ ទៅ ១៥ថ្ងៃ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែ បើមិនដូច្នោះទេ អ៊ីរ៉ង់នឹងជួបទុក្ខធំជាក់ជាមិនខាន ចំពេលសហរដ្ឋអាម៉េរិកកំពុងបង្កើនកម្លាំងយោធាយ៉ាងស្រួចស្រាវនៅមជ្ឈិមបូព៌ា។

នៅពេលត្រូវបានសួរថា តើលោកកំពុងពិចារណាវាយប្រហារក្នុងកម្រិតយោធាទ្រង់ទ្រាយធំ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងមែនដែរឬទេ...? ស្រាប់តែ លោក ត្រាំ បានបង្ហើរសំឡេងដ៏គួរឱ្យព្រឺព្រួចថា៖«ខ្ញុំអាចនិយាយបានថា ខ្ញុំកំពុងពិចារណាវា។ [អ៊ីរ៉ង] ពួកគេគួរតែចរចាលើកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយ ប្រសើរជាង»។ យ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស អារ៉ាក់ឈី (Abbas Araqchi) បាននិយាយដោយភាពក្លាហានថា បន្ទាប់ពីកិច្ចពិភាក្សាដោយប្រយោលនៅទីក្រុងហ្សឺណែវ ភាគីទាំង២ បានឈានដល់ការយល់ព្រមលើគោលការណ៍ណែនាំសំខាន់ៗ ប៉ុន្តែវាមិនមានន័យថា កិច្ចព្រមព្រៀងនឹងកើតឡើងភ្លាមៗនោះទេ។ ជាចុងក្រោយ លោកបានក្រើនរំឭកបន្ថែមថា សកម្មភាពយោធានឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងការទូតកាន់តែស្មុគស្មាញ៕

លោក អាបបាស អារ៉ាក់ឈី
លោក អាបបាស អារ៉ាក់ឈី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត