ត្រាំ សន្យាដកវៀតណាមចេញពីបញ្ជីខ្មៅ ដើម្បីទទួលបានបច្ចេកវិទ្យាកម្រិតខ្ពស់ពីអាម៉េរិក
ហៀប ស៊ីថេត
15 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយមេដឹកនាំវៀតណាម លោក តូ ឡឹម កាលពីថ្ងៃសុក្រទី២០ ខែកុម្ភៈ នៅរដ្ឋធានីវ៉ាស៊ីនតោន ដោយលើកឡើងថា លោកនឹងដករដ្ឋធានីហាណូយ ចេញពីបញ្ជីបណ្តាប្រទេស ដែលត្រូវបានរឹតត្បិតក្នុងការទទួលបានបច្ចេកវិទ្យាកម្រិតខ្ពស់របស់សហរដ្ឋអាម៉េរិក។ នេះបើតាមសេចក្តីសង្ខេបនៃកិច្ចពិភាក្សា ត្រូវបានចុះផ្សាយលើគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាលវៀតណាម។

លោក ដូណាល់ ត្រាំ(ឆ្វេង) និងលោក តូ ឡឹម 
លោក ដូណាល់ ត្រាំ(ឆ្វេង) និងលោក តូ ឡឹម 

ជំនួបផ្ទាល់ជាលើកដំបូងរវាងមេដឹកនាំបក្សកុម្មុយនីស្ដ និងមេដឹកនាំបិតាប្រជាធិបតេយ្យ នៅក្រោមដំបូលសេតវិមាន កើតឡើងបន្ទាប់ពីអគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace នៅរដ្ឋធានីវ៉ាស៊ីនតោន។ ក្នុងជំនួបផ្ទាល់មុខនេះ វៀតណាមចំណេញលើគោក ដោយ លោក ដូណាល់ ត្រាំ សន្យាជាមួយលោក តូ ឡឹម ថា នឹងដកប្រទេសវៀតណាមចេញពីបញ្ជីបណ្តាប្រទេស ដែលត្រូវបានរឹតត្បិតក្នុងការទទួលបានបច្ចេកវិទ្យាកម្រិតខ្ពស់ពីអាម៉េរិក។ ជំនួបរវាងមេដឹកនាំទាំងពីរ ធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសស្តីពីកិច្ចព្រមព្រៀង ដែលមានតម្លៃជាង៣០ពាន់លានដុល្លារ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងទិញយន្តហោះចំនួន៩០គ្រឿងពីក្រុមហ៊ុនយក្ស Boeing របស់សហរដ្ឋអាម៉េរិក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត