វៀតណាមចាយលុយជាង៣០ពាន់លានដុល្លារ ទិញយន្តហោះ Boeing ៩០គ្រឿង
ហៀប ស៊ីថេត
14 ម៉ោងមុន

រដ្ឋធានីហាណូយ៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន៣ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់សហរដ្ឋអាម៉រិក Boeing នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែកុម្ភៈ ដើម្បីបញ្ជាទិញយន្តហោះសរុបចំនួន៩០គ្រឿង ខណៈរដ្ឋធានីហាណូយ និងរដ្ឋធានីវ៉ាស៊ីនតោន កំពុងបន្តកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី...។

កិច្ចសន្យាទាំងនេះ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលប្រធានបក្សកុម្មុយនីស្ដវៀតណាម លោក តូ ឡឹម (Tô Lâm) ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ឬ(Board of Peace) ដូចកម្ពុជាដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានចុះកិច្ចសន្យាទិញយន្តហោះ Boeing 737-8 (ប្រភេទ narrow-body) ចំនួន៥០គ្រឿង ក្នុងតម្លៃ ៨,១ពាន់លានដុល្លារ នេះបើតាមការបញ្ជាក់ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន។ វៀតណាមនឹងទទួលបានយន្តហោះទាំងនេះ នៅចន្លោះឆ្នាំ២០៣០ ដល់២០៣២។ ទន្ទឹមគ្នា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ក៏កំពុងចរចាជាមួយ Boeing សម្រាប់ការបញ្ជាទិញយន្តហោះ Boeing ប្រភេទ wide-body បន្ថែមចំនួន៣០គ្រឿងទៀតផងដែរ ដែលមានតម្លៃរហូតដល់១២ពាន់លានដុល្លារ

ក្រុមហ៊ុន Sun PhuQuoc Airways ដែលទើបបង្កើតថ្មី បានចុះកិច្ចសន្យាទិញ Boeing 787-9 Dreamliner ចំនួន៤០គ្រឿង ក្នុងតម្លៃ២២,៥ពាន់លានដុល្លារ នៅថ្ងៃព្រហស្បតិ៍ទី១៩កុម្ភៈនេះ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Viet jet បានទទួលកិច្ចសន្យាហិរញ្ញប្បទានចំនួន៩៦៥លានដុល្លារពីក្រុមហ៊ុន Griffin Global Asset Management សម្រាប់ការទិញយន្តហោះ Boeing 737-8 ចំនួន៦គ្រឿង។ នៅដើមខែកុម្ភៈនេះ វៀតណាមបានបញ្ជាក់ថា ខ្លួនមានឆន្ទៈទិញទំនិញអាម៉េរិកបន្ថែមទៀត បន្ទាប់ពីសេតវិមានប្រកាសកាលពីខែតុលាថា សហរដ្ឋអាម៉េរិក នឹងបន្ថយពន្ធលើទំនិញវៀតណាមភាគច្រើនមកនៅត្រឹម២០ភាគរយ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត