ដោយសារឥទ្ធិពលគ្រឿងញៀន បុរសម្នាក់សម្លា.ប់បងស្រី និងក្មួយប្រុសនៅស្រុកត្រាំកក់
ហាក់ អ៊ីឌី
13 ម៉ោងមុន

ខេត្តតាកែវ៖ បុរសសេពគ្រឿងញៀនម្នាក់ ឈ្មោះ ប៉ាង សុបិន បានទាញពូថៅកាប់ប្រហារទាំងកំរោលទៅលើបងស្រីបង្កើតអាយុ៤៨ឆ្នាំ និងក្មួយប្រុសបង្កើតអាយុ២៣ឆ្នាំ បណ្តាលឱ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម នៅភូមិត្រាវអែម​ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦....។

ក្រោយទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ កម្លាំងសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌ បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យ និងសាកសួរព័ត៌មានបន្ថែមទៀត។ បន្ទាប់ពីស្រាវជ្រាវរួច ព្រមទាំងការបំភ្លឺពីសាក្សីត្រូវជាប្អូនបង្កើតនៃសព ទើបកម្លាំងជំនាញ សន្និដ្ឋានថា អំពើឃាតកម្មនេះ គឺផ្ដើមចេញពីទំនាស់ពាក្យសម្ដី ហើយមិនត្រឹមតែប៉ុណ្ណោះ ជនល្មើស គឺជាមនុស្សញៀនថ្នាំ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងតាមប្រមាញ់ជនល្មើសរូបនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត