អគ្គិភ័យលេបត្របាក់អគារនៅអេស្ប៉ាញ ស.ម្លា.ប់មនុស្ស៥នាក់
ហៀប ស៊ីថេត
14 ម៉ោងមុន

រាជធានីម៉ាឌ្រីដ៖ មនុស្ស៥នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសស្រាល នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះអគារស្នាក់នៅមួយកន្លែង ស្ថិតក្នុងតំបន់ Catalonia ភាគខាងជើងខាងកើតនៃប្រទេសអេស្ប៉ាញ។ នេះបើតាមការចុះផ្សាយដោយកាសែតរ៉យទ័រ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦...។ 

រូបភាពឯកសារ
រូបភាពឯកសារ

នាយកដ្ឋានពន្លត់អគ្គិភ័យអេស្ប៉ាញអះអាងថា អាជ្ញាធរជឿថា អ្នកស្លាប់ទាំងអស់គឺជាយុវជន ហើយខ្លះអាចមិនទាន់គ្រប់អាយុនៅឡើយ។ ភ្នាក់ងារពន្លត់អគ្គិភ័យបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា អណ្តាតភ្លើងបានចាប់ផ្ដើមឆាបឆេះចេញពីបន្ទប់ផ្ទុកអីវ៉ាន់នៃអគារកម្ពស់៥ជាន់មួយ ក្នុងក្រុងម៉ែនឮ (Manlleu) ជាក្រុងមួយមានប្រជាជនប្រមាណ២១ ០០០នាក់ ស្ថិតក្នុងតំបន់អូសូណា (Osona) ភាគខាងជើងទីក្រុងបាសេឡូណា (Barcelona)។ ភ្នាក់ងារពន្លត់អគ្គិភ័យបន្ថែមថា សម្រាប់មូលហេតុនៃការឆាបឆេះនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈជនរងគ្រោះមិនអាចរត់គេចចេញពីបន្ទប់ផ្ទុកអីវ៉ាន់បានឡើយ ដោយសាកសពមួយចំនួនត្រូវបានភ្លើងឆេះខ្លោចស្ទើរក្លាយជាធ្យូង។ បច្ចុប្បន្ន ប៉ូលិសតំបន់កំពុងបើកការស៊ើបអង្កេតលើមូលហេតុនៃអគ្គិភ័យនេះ៕

រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត