សម្តេចតេជោ ជំរុញមេដឹកនាំយោធាកម្ពុជា-ឡាវ បង្កើនការបណ្ដុះបណ្ដាលកងទ័ពឱ្យច្រើនជាងមុន
L
Linda Sorn
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យមេដឹកនាំយោធាកម្ពុជា-ឡាវ បង្កើនការបណ្ដុះបណ្ដាលកងទ័ពឱ្យបានច្រើន ហើយធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិសុខតាមព្រំដែនប្រទេសទាំងពីរ ឱ្យបានកាន់តែល្អប្រសើរ។ នេះបើតាមការឱ្យដឹងពី លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា...។

សម្តេចតេជោ ហ៊ុន សែន និងលោក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ រូបភាព៖ សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន និងលោក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ រូបភាព៖ សម្តេចតេជោ ហ៊ុន សែន

លោក ជា ធីរិទ្ធ បានឱ្យដឹងថា ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចជួបពិភាក្សាការងារជាមួយ លោក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នាព្រឹកថ្ងៃទី១៧កុម្ភៈ ឆ្នាំ២០២៦។ ក្នុងជំនួបនោះ សម្ដេចតេជោចាត់ទុកដំណើរទស្សនកិច្ចរបស់លោកអនុរដ្ឋមន្ត្រីការពារជាតិឡាវ មកកាន់កម្ពុជា ក្នុងឱកាសនេះ នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែម ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវកាន់តែស៊ីជម្រៅ។

សម្តេចតេជោ ហ៊ុន សែន។ រូបភាព៖ សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន។ រូបភាព៖ សម្តេចតេជោ ហ៊ុន សែន

សម្ដេចតេជោ ក៏បានជំរុញបន្ថែមឱ្យវិស័យការពារជាតិ ក៏ដូចជាកងទ័ពកម្ពុជា-ឡាវ ពង្រីកនូវការចែករំលែកបទពិសោធគ្នា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរវាងគ្នាទៅវិញទៅមក ឱ្យកាន់តែផុសផុល និងមានចំនួនច្រើនជាងមុន តាមរយៈការផ្ដល់អាហារូបករណ៍ក្នុងវិស័យការពារជាតិ ដើម្បីជាផ្នែកក្នុងការរុញច្រាននៃការបណ្ដុះបណ្ដាលមូលធនមនុស្ស នៅក្នុងវិស័យការពារជាតិ ឱ្យកាន់តែរីកចម្រើនសម្រាប់ប្រទេសទាំងពីរ។ សម្ដេច ក៏បានបន្តជំរុញឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀត ធ្វើយ៉ាងណារក្សាបាននូវសន្តិភាព សន្តិសុខតាមព្រំដែនឱ្យកាន់តែល្អប្រសើរ រួមជាមួយការធ្វើកិច្ចសហប្រតិបត្តិការព្រំដែន ក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

លោក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ រូបភាព៖ សម្តេចតេជោ ហ៊ុន សែន
លោក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ រូបភាព៖ សម្តេចតេជោ ហ៊ុន សែន

បន្ថែមពីនោះ​ សម្ដេចតេជោ ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែនដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា និងឡាវ មានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅ។ លោក សាយចៃ គុមម៉ាស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានលើកឡើងពីទំនាក់ទំនងល្អ រវាងកម្ពុជា និងឡាវ នាពេលបច្ចុប្បន្ន ជាពិសេសទំនាក់ទំនងក្នុងវិស័យការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ។ ជាមួយគ្នា លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរនៅតាមព្រំដែន ដែលជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយមានសុខសន្តិភាព និងសុវត្ថិភាពបានល្អ តាមរយៈការសហការលើផ្នែកកងទ័ព អាជ្ញាធរ នៃប្រទេសទាំងពីរ។ លោកថែមទាំងបានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងពូនជ្រុំទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

សម្តេចតេជោ ហ៊ុន សែន និងលោក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ រូបភាព៖ សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន និងលោក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ រូបភាព៖ សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន និងលោក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ រូបភាព៖ សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន និងលោក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ រូបភាព៖ សម្តេចតេជោ ហ៊ុន សែន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត