ប្រទាលកន្ទុយក្រពើ ជារុក្ខជាតិល្អចំពោះស្បែកដែលមនុស្សស្រីមិនគួរមើលរំលង
S
Sreyleak Yith
18 កុម្ភៈ 2026 01:00 AM

សុខភាព៖ ក្រៅពីច្នៃជាភេសជ្ជៈទទួលទានដ៏មានឱជារស ប្រទាលកន្ទុយក្រពើ ក៏អាចយកទៅធ្វើជាគ្រឿងថែរក្សាសម្រស់ដែរ នេះគឺល្អបំផុតសម្រាប់ស្រីៗដែលចង់បានស្បែកភ្លឺថ្លា និងម៉ត់រលោង អាចសាកល្បងបាន។ ខាងក្រោមនេះ ជាគុណប្រយោជន៍ចំពោះស្បែកសំខាន់ៗមួយចំនួន…។

គុណប្រយោជន៍ដែលទទួលបានពី ប្រទាលកន្ទុយក្រពើ មានដូចជា៖ ១.ផ្ដល់សំណើមដល់ស្បែក៖ ប្រទាលកន្ទុយក្រពើ សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនរួមមាន រ៉ែ ពពួកវីតាមីន មានជាតិទឹក ជាពិសេសប្រទាលកន្ទុយក្រពើ ជួយជម្រុះកោសិកាស្បែកចាស់ៗ ហើយបង្កើនការលូតលាស់កោសិកាស្បែកថ្មី និងធ្វើឱ្យស្បែកមានសំណើមភ្លឺរលោងជាងមុន។ ២.ប្រឆាំងភាពចាស់ជាងវ័យ៖ ប្រទាលកន្ទុយក្រពើ សម្បូរទៅដោយវីតាមីន C E និងបេតាការ៉ូទីន ជួយបង្កើនការផលិតខូឡាជែន ដែលជាប្រូតេអ៊ីនជួយឱ្យក្មេងជាងវ័យ ក៏ដូចជាមានស្បែកស្អាតទន់រលោង។ មួយវិញទៀត ជួយបង្កើនការលូតលាស់កោសិកាស្បែក ប្រឆាំងនឹងការវិវត្ដស្បែកតាមវ័យ។

៣.កាត់បន្ថយការឡើងមុន៖ ប្រទាលកន្ទុយក្រពើ អាចធ្វើឱ្យស្បែករលោងស្រស់ថ្លាបែបធម្មជាតិ ពិសេសជួយប្រឆាំងនឹងពពួកបាក់តេរី ដែលតោងជាប់ស្បែកធ្វើឱ្យស្បែកងាយប្រឈមកកើតមុន ប៉ុន្ដែត្រូវប្រុងប្រយ័ត្ននឹងជ័រពណ៌លឿងរបស់ប្រទាលកន្ទុយក្រពើ ព្រោះអាចបង្កផលប៉ះពាល់ដល់ស្បែក ប្រសិនបើកាត់ និងលាងទឹកម្អាតមិនបានស្អាត។.ជួយកាត់បន្ថយការរលាក៖ សាច់ប្រទាលកន្ទុយក្រពើ អាចជួយប្រឆាំងការរលាក និង ប្រឆាំងអុតសុីតកម្ម ដូច្នេះ វាគឺជាផ្នែកមួយយ៉ាងសំខាន់ជួយការពារស្បែកពីកម្ដៅព្រះអាទិត្យបានល្អ។ ក្នុងនោះអាចច្នៃប្រទាលកន្ទុយក្រពើជាម៉ាសបិទលើស្បែកដោយផ្ទាល់ ដើម្បីជំនួយដល់សុខភាពស្បែកក្រោយប៉ះពាល់ពីកម្ដៅថ្ងៃ។

.បង្កើនការព្យាបាលរបួស៖ ក្រៅពីផ្ដល់សំណើមដល់ស្បែក ប្រទាលកន្ទុយក្រពើ ក៏អាចជួយព្យាបាលរបួសស្នាមលើស្បែកឱ្យឆាប់ជាសះស្បើយរហ័ស ពិសេសប្រភេទរបួសដែលបង្កឡើង ដោយការរលាកលើស្បែកដោយ​សារកម្តៅ ឬ​វត្ថុក្ដៅ៕
ដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត