រាជរដ្ឋាភិបាល ចាប់ផ្តើមបើកការសាងសង់ជម្រកបណ្តោះអាសន្នទំហំធំ ជូនពលរដ្ឋភៀសសឹករស់នៅខេត្តជាប់ព្រំដែនថៃ
L
Linda Sorn
11 ម៉ោងមុន

អន្តរខេត្ត៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះធ្វើពិធីបញ្ចុះបឋមសិលា ដើម្បីចាប់ផ្តើមសាងសង់ជម្រកបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តជាប់ព្រំដែនជាមួយថៃចំនួន៣ រួមមាន៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តបន្ទាយមានជ័យ។

លោកទេសរដ្ឋមន្រ្តី គន់ គីម ប្រធានទី១  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះធ្វើពិធីបញ្ចុះបឋមសិលា សាងសង់ជម្រកបណ្តោះអាសន្ន។ រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
លោកទេសរដ្ឋមន្រ្តី គន់ គីម ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះធ្វើពិធីបញ្ចុះបឋមសិលា សាងសង់ជម្រកបណ្តោះអាសន្ន។ រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក​ សុទ្ធ កឹមកុលមុនី ប្រាប់ SBM News នៅរសៀលថ្ងៃទី១៦កុម្ភៈនេះថា ការចាប់ផ្តើមបើកការសាងសង់ជម្រកបណ្តោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹក ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមកាលពីថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០២៦ និងខេត្តឧត្តរមានជ័យ ចាប់ផ្តើមនៅថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០២៦ ដោយក្នុងនោះខេត្តបន្ទាយមានជ័យមានការសាងសង់ជម្រកចំនួនជាង២០០០ពាន់ខ្នង និងខេត្តឧត្តរមានជ័យ មានជាង២០០ខ្នង។ ក្រៅពីខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ លោកបានឱ្យដឹងថា រាជរដ្ឋាភិបាល ក៏នឹងសាងសង់ជម្រកជាង៦០០ខ្នង ជូនពលរដ្ឋភៀសសឹកក្នុងព្រះវិហារដែរ។

 លោក​ សុទ្ធ កឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
 លោក​ សុទ្ធ កឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

លោកអះអាងថា ការសម្រេចសាងសង់ជម្រកបណ្តោះអាសន្ននេះ ធ្វើឡើងក្រោយផ្ទះពលរដ្ឋភៀសសឹកមួយចំនួន ត្រូវបានយោធាថៃបំផ្លិចបំផ្លាញ និងកាន់កាប់ មិនអាចឱ្យចូលទៅស្នាក់នៅបាន ខណៈតំបន់មួយចំនួនទៀតជាតំបន់គ្រោះថ្នាក់ ពោរពេញទៅដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីការឈ្លានពានរបស់យោធាថៃ។ លោកសង្កត់ធ្ងន់ថា៖«ការសាងសង់ជម្រកបណ្តោះអាសន្ននេះ រាជរដ្ឋាភិបាលកំពុងរៀបចំ គឺធ្វើឱ្យមានលក្ខណៈល្អប្រសើរសម្រាប់ឱ្យប្រជាពលរដ្ឋភៀសសឹក ដែលត្រូវស្នាក់នៅរយៈពេលយូរ ហើយយើងគិតគូរឱ្យមានប្រព័ន្ធទឹកស្អាត និងសុវត្ថិភាពគ្រប់គ្រាន់»។ បើតាមសំណេរចុះផ្សាយលើគណនីហ្វេសប៊ុក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជម្រកនេះក៏អាចទទួលជនភៀសសឹកបានច្រើនគ្រួសារ និងការពារពីអាកាសធាតុ ជាពិសេសក្នុងរដូវវស្សាខាងមុខផងដែរ។ គួរបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋ៧៥ ៥១១នាក់ ពុំទាន់អាចវិលទៅលំនៅឋានបានវិញនៅឡើយ ក្នុងនោះមានកុមារ២៥ ៨៨១នាក់

ការសាងសង់ជម្រកបណ្តោះអាសន្ន ជូនពលរដ្ឋភៀសសឹកខេត្តឧត្តរមានជ័យ។ រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ការសាងសង់ជម្រកបណ្តោះអាសន្ន ជូនពលរដ្ឋភៀសសឹកខេត្តឧត្តរមានជ័យ។ រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ការសាងសង់ជម្រកបណ្តោះអាសន្ន។ រូបភាព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត