អ្នកកំពង់ចាមសូមថែរក្សាសុខភាព! ខ្យល់ពុលកម្រិតមធ្យម រសាត់មកដល់ហើយ
S
Sreyleak Yith
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ មន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យទី១៥កុម្ភៈនេះ បានឱ្យដឹងថា ខេត្តកំពង់ចាម កំពុងមានខ្យល់ពុលកម្រិតមធ្យម អ្នកមានសុខភាពខ្សោយកាត់បន្ថយការចេញខាងក្រៅ ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើម ប្រសិនបើមិនចាំបាច់។ បើមានអាការដូចជា ក្អក ពិបាកដកដង្ហើម ឈឺទ្រូង ឈឺក្បាល ចង្វាក់បេះដូងលោតខុសប្រក្រតី ក្អួតចង្អោរ អស់កម្លាំង ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ...។

មន្រ្តីបរិស្ថានបានឱ្យដឹងថា ថ្ងៃនេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យម៤០,០៤ មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ធៀបនឹងស្ដង់ដារ៥០មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ និងគិតជាសន្ទស្សន៍គុណភាពខ្យល់«ល្អ» ប៉ុន្តែបើមើលទៅលើតារាងទិន្នន័យបង្ហាញថា ខេត្តកំពង់ចាម ស្ថិតនៅពណ៌ទឹកក្រូច មានន័យថា បង្គួរ «ការបំពុលកម្រិតមធ្យម»។ ជាមួយគ្នា ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប និងពោធិ៍សាត់ ស្ថិតក្នុងពណ៌លឿង ពោលគឺបញ្ជាក់ថា គុណភាពខ្យល់ «បំពុលកម្រិតស្រាល»។ ចំពោះមនុស្សទូទៅអាចធ្វើសកម្មភាពចេញក្រៅផ្ទះបានជាធម្មតា ប៉ុន្តែអ្នកមានសុខភាពទន់ខ្សោយ កំពុងមានអាការដូចជា ក្អក ពិបាកដកដង្ហើម រលាកភ្នែក ត្រូវកាត់បន្ថយការចេញខាងក្រៅ និងកុំចំណាយពេលយូរពេក។

ដោយទ្បែក រាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ស្ពឺ កំពង់ធំ កណ្តាល កោះកុង ស្ទឹងត្រែង ស្វាយរៀង ឧត្តរមានជ័យ កែប និងខេត្តប៉ៃលិន ស្ថិតក្នុងពណ៌បៃតង មានន័យថា «គុណភាពខ្យល់ល្អ»។ ចំណែក ខេត្តកំពង់ឆ្នាំង រតនគិរី ព្រៃវែង កំពត​ ក្រចេះ ព្រះសីហនុ មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ នៅស្ថិតក្នុងពណ៌ខៀវមានន័យថា «គុណភាពខ្យល់ ល្អណាស់»។ ចំពោះ ខេត្តតាកែវ ការវាស់កម្រិតខ្យល់ នៅតែមិនដំណើរការទ្បើយ


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត