អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ២ខ្នងនៅផ្លូវវេងស្រេង បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី
ហាក់ អ៊ីឌី
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ផ្ទះល្វែងលក់ និងជួសជុលម៉ាស៊ិនត្រជាក់ចំនួន២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ...។ 

ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានចាត់កម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញរថយន្តសង្គ្រោះដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា ព្រមទាំងបញ្ចៀសកុំឱ្យមានការឆាបឆេះបន្តទៅផ្ទះអ្នកដទៃទៀតនៅក្បែរនោះ។ យ៉ាងណា ករណីអគ្គិភ័យនេះ កម្លាងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់ចំនួន២០គ្រឿង ស្មើ២៤០ជើង ដើម្បីគ្រប់គ្រងស្ថានការណ៍ឱ្យវិលត្រលប់មកដូចដើមវិញ ។ 

ជាមួយគ្នា ក្រៅពីផ្ទះ២ខ្នង រថយន្ត និងម៉ូតូសរុប៤គ្រឿង ក៏ត្រូវបានអណ្ដាតភ្លើងលេបត្របាក់ទៅជាមួយផងដែរ ខណៈមនុស្ស៣ចំនួនបានរងរបួសធ្ងន់ស្រាលត្រូវបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅឯមន្ទីរពេទ្យ។ ដោយឡែក ចំពោះមូលហេតុ កម្លាំងសមត្ថកិច្ចជំនាញបាននិងកំពុងធ្វើការស្រាវជ្រាវ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត