មុខសញ្ញាធា.ក់.ប្ល.ន់ម៉ូតូពលរដ្ឋចំនួន១៦នាក់ ត្រូវប៉ូលិសក្រុងតាខ្មៅចាប់បញ្ជូនទៅតុលាការ
ហាក់ អ៊ីឌី
3 ម៉ោងមុន

ក្រុងតាខ្មៅ៖ ជនសង្ស័យចំនួន១៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូពលរដ្ឋតាមដងផ្លូវ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើតាមការឱ្យដឹងពីអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅថ្ងៃអាទិត្យទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦...។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាត់ឱ្យ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ចំនួន៣ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុករហូតឈានដល់ចាប់ខ្លួនអ្នកពាក់ព័ន្ធជាបន្តបន្ទាប់សរុបចំនួន១៦នាក់ បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីសាកសួរព័ត៌មានបន្ថែម។ 

លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ 
លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ 

បន្ទាប់ពីសាកសួរ និងកត់កំណត់ហេតុរួច នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យសារភាពថា កន្លងមកពួកគេបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពលរដ្ឋបានសម្រេចចំនួន៤លើករួចមកហើយ។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការរួចរាល់ ដើម្បីបន្តនីតិវិធីច្បាប់ជាធរមាន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត