ក្រុមហ៊ុនបរទេសពីរ សហការគ្នាគ្រោងបើករោងចក្រកែច្នៃកាកសំណល់ បំប្លែងទៅជាថាមពលនៅកម្ពុជា
S
Sreyleak Yith
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុន Vinci Construction (វីនស៊ី ខុនស្ត្រាក់សឹន) និងក្រុមហ៊ុន SUEZ (ស៊ូអេហ្ស) កាលពីថ្ងៃទី១២ ខែកុម្ភៈ បានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រុមហ៊ុនទាំងពីរ បានធ្វើបទបង្ហាញពីគម្រោងបើករោងចក្រកែច្នៃកាកសំណល់ សម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល….។

លោក ស៊ុន ចាន់ថុល លើកឡើងថា អ្នកជំនាញនៃក្រុមហ៊ុនទាំងពីរ បានប្រាប់ព័ត៌មាននៃទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន បច្ចុប្បន្នភាពនៃការសិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានាសម្រាប់ការធ្វើប្រព្រឹត្តកម្មរោងចក្រកាកសំណល់ និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្តទៀត។ លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ក្រុមហ៊ុនទាំងពីរបានសហការសិក្សាគម្រោងនេះ ក្នុងគោលបំណង ដូចជា លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។​​

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

លើសពីនេះ លោក មើលឃើញថា គម្រោងនេះ អាចជួយពង្រឹងការគ្រប់គ្រងការចំណាយក្នុងការកែច្នៃកាកសំណល់ក្នុងទីក្រុង, លើកកម្ពស់វិស័យឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ តាមរយៈការសាងសង់រោងចក្រកែច្នៃកាកសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ, បង្កើនអាយុកាលនៃទីលានចាក់សំរាម ជាពិសេស បង្កើតថាមពលស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ប្លាស្ទិកទៅជាអគ្គិសនី

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត