ទូតជប៉ុន និងអង្គការស្បៀងអាហារពិភពលោក ផ្ដល់ជំនួយជាង១លានដុល្លារអាម៉េរិកដល់កម្ពុជា ក្រោយរងគ្រោះព្រោះថៃឈ្លានពាន
ហាក់ អ៊ីឌី
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្ថានទូតជប៉ុន បានចាប់ដៃគ្នាជាមួយអង្គការស្បៀងអាហារពិភពលោក (WFP) ចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់សរុបចំនួន២២០លានយ៉េន ឬ(ប្រមាណ១លាន៥សែនដុល្លារអាម៉េរិក) ដើម្បីស្តារជីវភាពរស់នៅជនភៀសសឹកនៅកម្ពុជា...។

ពិធីនេះ ធ្វើឡើងនៅថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២៦នេះ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមជាមួយលោកស្រី ផាក ឃ្យុងណាន តំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីគម្រោងជំនួយឥតសំណង «ការស្តារជីវភារស់នៅ និងលើកកម្ពស់អាហារូបត្ថម្ភនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន» (ក្នុងភាពជាដៃគូជាមួយ WFP)។ 

ជំនួយនេះ នឹងផ្តល់ជាបណ្ណអង្ករ និងស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន រួមទាំងជនភៀសសឹកកំពុងជ្រកកោននៅតំបន់ភៀសសឹកតាមតំបន់ព្រំដែនរបស់កម្ពុជា ជនភៀសសឹកដែលបានត្រឡប់ទៅលំនៅឋានដើមវិញ និងពលករដែលបានវិលត្រឡប់មកពិប្រទេសថៃវិញផងដែរ។ ក្រៅពីបណ្ណអង្ករ និងស្បៀងអាហារ ថវិកាទាំងអស់នោះ នឹងក្លាយជាចំណែកនៃការកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលខូចខាត និងជួយស្តារជីវភាពរស់នៅ និងកែលម្អអាហារូបត្ថម្ភ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត