លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះជួប និងជូនពរឱ្យការព្យាបាលកុមារមានជំងឺបេះដូង ទទួលបានជោគជ័យ
L
Linda Sorn
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២៦នេះ បានចុះពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ។ រូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត

តាមរយៈការចុះត្រួតពិនិត្យ លោកជំទាវ ពេជ ចន្ទមុន្នី បានសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាលជំងឺ និងបានភ្ជាប់ជាមួយប្រសាសន៍សួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី រួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ជាមួយគ្នា លោកជំទាវ ថែមទាំងបានជួបសំណេះសំណាលផ្ទាល់ជាមួយក្រុមគ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិកមន្ទីរពេទ្យ ហើយបានអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់់សមាគមសុខាភិបាលខ្មែរនៅអាម៉េរិក (CHPAA) ដែលកំពុងបម្រើការក្នុងគម្រោងនេះ។ លោកជំទាវ ក៏ជូនពរឱ្យគម្រោងវះកាត់បេះដូងកុមារ ដំណើរការដោយរលូន និងជោគជ័យ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ។ រូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ។ រូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត

គួរជម្រាបថា «គម្រោងវះកាត់បេះដូងកុមារ» គឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាម៉េរិក (CHPAA) ដែលបានប្រកាសដាក់ឱ្យដំណើរការ កាលពីថ្ងៃទី៨កុម្ភៈ ឆ្នាំ២០២៦។ គម្រោងនេះ មានគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត រួមទាំងជំងឺបេះដូងផ្សេងៗ តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ សម្រាប់រយៈពេល៣ឆ្នាំ។ គម្រោងនេះ ក៏ជួយបណ្ដុះបណ្ដាលបន្ថែមតាមរយៈការផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាម៉េរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ។ រូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ។ រូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ។ រូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ។ រូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត