Breaking News៖ ខ្មា.ន់.កាំ.ភ្លើង.មួយក្រុម សម្រុកចូលសាលារៀនមួយនៅប្រទេសថៃបា.ញ់.ស.ម្លា.ប់គ្រូបង្រៀន និងចាប់សិស្សជាចំណាប់ខ្មាំង
ហៀប ស៊ីថេត
11 ម៉ោងមុន

រាជធានីបាងកក៖ ខ្មាន់កាំភ្លើងមួយក្រុមបានសម្រុកចូលសាលារៀនមួយកន្លែងនៅស្រុកហាតយ៉ៃ ខេត្តសង្ឈរា ឬសុងក្លា នៅល្ងាចថ្ងៃពុធទី១១ ខែកុម្ភៈ ដោយចាប់គ្រូបង្រៀន និងសិស្សជាចំណាប់ខ្មាំង ហើយក្នុងចំណោមនោះ គ្រូបង្រៀនម្នាក់ត្រូវបានបាញ់សម្លាប់ ខណៈប៉ូលិសបានឡោមព័ទ្ធទីតាំងកើតហេតុជុំជិត...។

ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅសាលារៀនមួយកន្លែងនៅស្រុកហាតយ៉ៃ ខេត្តសង្ឈរា ធ្វើឱ្យគ្រូបង្រៀនម្នាក់ស្លាប់ និងរងរបួស ខណៈសិស្ស និងគ្រូបង្រៀនជាច្រើនាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ហើយប៉ូលិសត្រូវបានបញ្ជូនទៅឡោមព័ទ្ធសាលារៀននោះ។ ប៉ូលិសអះអាងថា ខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងសាលារៀន ស្របពេលថ្នាក់រៀនហៀបនឹងបិទបញ្ចប់ការបង្រៀនទៅហើយ។ ពួកគេបានលើកឡើងទៀតថា ខ្មាន់កាំភ្លើងកំពុងចាប់គ្រូបង្រៀន និងសិស្សមួយចំនួនជាចំណាប់ខ្មាំង ហើយសិស្សជាច្រើនកំពុងជាប់នៅក្នុងអគារទាំងភាពភ័យខ្លាច។

ប៉ូលិសស្រុកហាតយ៉ៃ បានប្រមូលផ្តុំក្រុមកងកម្លាំងពិសេសមួយក្រុម ដើម្បីឡោមព័ទ្ធសាលារៀន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងស្ថានការណ៍។ ក្រុមអ្នកជួយសង្គ្រោះក៏ត្រូវបានបញ្ជូនទៅជម្លៀសសិស្ស និងអ្នកដទៃទៀតចេញពីសាលារៀនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ លើសពីនេះ ប៉ូលិសកំពុងសម្របសម្រួលជាមួយស្រុក ដើម្បីចរចាជាមួយខ្មាន់កាំភ្លើង។ សាធារណជន ត្រូវបានស្នើសុំឱ្យជៀសវាងឆ្លងកាត់ផ្លូវនៅពីមុខសាលារៀន និងតំបន់ក្បែរៗនោះ ដើម្បីសុវត្ថិភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត