១ខែដំបូង កម្ពុជានាំស្រូវ-អង្ករចេញទៅលក់នៅក្រៅប្រទេស បានជាង៤៣ម៉ឺនតោន
S
Soriya Sou
11 កុម្ភៈ 2026 01:00 PM

រាជធានីភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងខែដំបូងនៃឆ្នាំ២០២៦ កម្ពុជានាំចេញស្រូវ-អង្ករទៅកាន់ទៅផ្សារក្រៅប្រទេស បានចំនួនជាង៤៣ម៉ឺនតោន…។

រូបតំណាង
រូបតំណាង

របាយការណ៍ចេញផ្សាយនៅព្រឹកថ្ងៃទី១១កុម្ភៈនេះ បង្ហាញថា ពេញមួយខែមករាដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញស្រូវទៅប្រទេសជិតខាងជាង៣២ម៉ឺន២ពាន់តោន គិតជាទឹកប្រាក់ជាង៧០លានដុល្លារអាម៉េរិក និងបាននាំចេញអង្ករចំនួន១១៥ ៧៨៤តោន ទៅទីផ្សារក្រៅប្រទេសចំនួន៤៥គោលដៅ គិតជាទឹកប្រាក់សរុបចំនួន៧០,៩៣លានដុល្លារអាម៉េរិក។ ទីផ្សារធំសម្រាប់អង្កររបស់កម្ពុជានៅដើមឆ្នាំនេះ គឺប្រទេសសមាជិកអាស៊ាន បាននាំចូលអង្ករកម្ពុជាចំនួនជាង៤ម៉ឺន២ពាន់តោន គិតជាទឹកប្រាក់ជាង១៨លានដុល្លារ, ប្រទេសនៅក្នុងទ្វីបអឺរ៉ុបជាង៣ម៉ឺន៨ពាន់តោន គិតជាទឹកប្រាក់ជាង២៦លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តជាង២ម៉ឺន៥ពាន់តោន គិតជាទឹកប្រាក់ជាង១៦លានដុល្លារ, ប្រទេសផ្សេងៗទៀតដូចជា ទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា ។ល។ បានជាង១ម៉ឺនតោន គិតជាទឹកប្រាក់ជិត៩លានដុល្លារ

រូបតំណាង
រូបតំណាង

អង្ករក្រអូបគ្រប់ប្រភេទ នៅតែលក់ដាច់ច្រើនជាងគេរហូតដល់ជាង៦៦ភាគរយ បន្ទាប់មកអង្ករបាក់គ្រប់ប្រភេទជិត២៦ភាគរយ, អង្ករផ្សេងៗទៀតជាង៥ភាគរយ, អង្ករចំហុយជាង១ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត