ចិនបដិសេធសំណើចរចារបស់លោកស្រី តាកៃឈី និងទាមទារឱ្យដកពាក្យសម្ដីរឿងតៃវ៉ាន់ជាមុន
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ រដ្ឋាភិបាលរដ្ឋធានីប៉េកាំង បានបង្ហាញជំហររឹងត្អឹងកាលពីថ្ងៃទី១០ ខែកុម្ភៈ ដោយបដិសេធសំណើចរចារបស់នាយករដ្ឋមន្ត្រីជប៉ុន ថ្មី លោកស្រី សាណា តាកៃឈី និងបានសង្កត់ធ្ងន់ថា រាជធានីតូក្យូត្រូវតែបង្ហាញ «សកម្មភាពជាក់ស្ដែង» ជាមុនសិន...។

លោកស្រី សាណា តាកៃឈី
លោកស្រី សាណា តាកៃឈី

ការបដិសេធនេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រី តាកៃឈី បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី និងបានប្រកាសបើកចំហ ចំពោះកិច្ចសន្ទនាគ្រប់រូបភាពជាមួយចិនដើម្បីបន្ធូរបន្ថយភាពតានតឹង។ ទោះជាយ៉ាងណា ចិនចាត់ទុកថា ការនិយាយតែមាត់ដោយមិនមានការកែប្រែសកម្មភាពប្រឈមមុខដាក់គ្នានោះ គឺជាអ្វីដែលមិនអាចទទួលយកបានឡើយ។ ចំណុចស្នូលនៃជម្លោះនេះ គឺការទាមទាររបស់ចិន ឱ្យលោកស្រី តាកៃឈី ដកពាក្យសម្ដីដែលលោកស្រីបាននិយាយកាលពីខែវិច្ឆិកាថា ជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនវាយប្រហារលើកោះតៃវ៉ាន់

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន​ ជៀន (Lin Jian) បានលើកឡើងចំៗថា ប្រសិនបើជប៉ុនពិតជាចង់អភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្ត្រ និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកមែននោះ គឺត្រូវតែដកសម្តីដ៏ខុសឆ្គងរឿងកោះតៃវ៉ាន់ជាបន្ទាន់។ ស្របពេលជាមួយគ្នា ចិនក៏បានចាប់ផ្ដើមប្រើប្រាស់វិធានការសេដ្ឋកិច្ចដើម្បីដាក់សម្ពាធ រួមមាន៖ ការរារាំងពលរដ្ឋខ្លួនមិនឱ្យទៅកម្សាន្តនៅជប៉ុន និងការរឹតត្បិតការនាំចេញរ៉ែកម្រ ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យារបស់ជប៉ុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត