យោធាហ្វឹកហ្វឺនស្លា.ប់២នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅកូរ៉េខាងត្បូង
ហៀប ស៊ីថេត
14 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ ឧទ្ធម្ភាគចក្រវាយប្រហារប្រភេទ AH-1S Cobra របស់កងទ័ពកូរ៉េខាងត្បូង បានធ្លាក់នៅថ្ងៃចន្ទថ្ងៃទី៩ ខែកុម្ភៈនេះ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅភាគខាងជើងនៃស្រុកហ្គែបយឹង (Gapyeong) ដោយបានសម្លាប់យោធាហ្វឹកហ្វឺនទាំង២នាក់នៅលើនោះ។ នេះបើយោងតាមមន្រ្តីយោធា...។

មន្រ្តីបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ​បាន​ធ្លាក់​ភ្លាមៗ​ ប៉ុន្តែ​មូលហេតុ​​នៅ​មិន​ទាន់​ដឹងច្បាស់។ យោធាហ្វឹកហ្វឺនទាំង២នាក់នោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​នោះ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ដាច់ខ្យល់​ស្លាប់។ កងទ័ព​បាន​ផ្អាក​ប្រតិបត្តិការ​ឧទ្ធម្ភាគចក្រ AH-1S ទាំងអស់​ បន្ទាប់​ពី​ហេតុការណ៍​នេះបានកើតឡើង ហើយពួកគេក៏​បាន​បង្កើត​ក្រុម​ឆ្លើយតប​បន្ទាន់​មួយ​ ដើម្បី​ស៊ើបអង្កេត​មូលហេតុ​នៃ​ការ​ធ្លាក់នេះ។ គួរបញ្ជាក់ថា ការ​ហ្វឹកហាត់​នេះ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​នីតិវិធី​ចុះចត​បន្ទាន់​ ដោយ​មិន​បិទម៉ាស៊ីន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត