
រដ្ឋធាមីអ៊ូល៖ យោធាកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃអង្គារទី២៧ ខែមករានេះ ថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ពីឆ្នេររភាគខាងកើតរបស់ខ្លួន ឆ្ពោះសំដៅចូលទៅក្នុងសមុទ្ទ ក្បែរច្រមុះរដ្ឋធានីសេអ៊ូល...។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានអះអាងថា មីស៊ីលនេះត្រូវបានបាញ់ចេញពីឆ្នេរសមុទ្ទភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារទី២៧ ខែមករា។ យ៉ាងណាក៏ដោយ ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីប្រភេទមីស៊ីលនេះទេ ហើយក៏មិនបានបញ្ជាក់ថា តើវាអាចហោះបានចម្ងាយប៉ុន្មាននោះដែរ។

មែនទែនទៅ ការបាញ់បង្ហោះនេះ កើតឡើងបន្ទាប់ពីកូរ៉េខាងជើង គំរាមចាត់វិធានការក្ដៅ ចំពោះការហោះហើរយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងត្បូង ឆ្លងកាត់ព្រំដែនរដ្ឋធានីព្យុងយ៉ាង ក្នុងខែមករា ឆ្នាំ២០២៦ និងមួយករណីទៀតកាលពីខែកញ្ញាឆ្នាំ២០២៥។ គួរបញ្ជាក់ថា ថ្មីៗនេះ កូរ៉េខាងជើង ក៏បានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ៕


