ដំបូលអគារដ៏ធំមួយបានដួលរលំនៅប្រទេសថៃ បណ្ដាលមនុស្សជាច្រើននាក់រងរបួស
ហៀប ស៊ីថេត
14 ម៉ោងមុន

រាជធានីបាងកក៖ គេហទំព័រហ្វេសប៊ុក (Fire & Rescue Thailand) បានរាយការណ៍ថា នៅម៉ោង១១ៈ៤៥នាទីព្រឹកនាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍ដួលរលំដំបូលអគារដ៏ធំមួយនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាជ្ញាធរអគ្គិសនី ក្នុងខេត្តសមុទ្ទប្រាកាន ប្រទេសថៃ បណ្ដាលឱ្យមនុស្សជាច្រើននាក់រងរបួស...។

របាយការណ៍បង្ហាញថា ក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះ និងបុគ្គលិកពេទ្យសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែពេលទៅដល់ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលទេ។ តាមព័ត៌មានបឋមបង្ហាញថា ក្នុងឧប្បត្តិហេតុបាក់រលំអគារនេះ បានបណ្ដាលឱ្យមានមនុស្សជាច្រើននាក់រងរបួស ហើយគិតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ទេ។ លើសពីនេះ គេមិនទាន់ដឹងច្បាស់ពីស្ថានភាពរបស់អ្នករងរបួសនៅខាងក្នុងនៅឡើយទេ ខណៈអាជ្ញាធរមូលដ្ឋានកំពុងព្យាយាមសម្របសម្រួលជុំវិញករណីនេះ។ ទីតាំងកើតហេតុត្រូវបានបិទ ចំណែកឯអាជ្ញាកំពុងបើកការស៊ើបអង្កេតរកមូលហេតុនៃការដួលរលំដំបូលអគារនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត