
រាជធានីបាងកក៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អតីតសមាជិកសភាមកពីគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ៤៤រូប កំពុងប្រឈមនឹងការបញ្ចប់អាជីពនយោបាយអស់មួយជីវិត បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយថៃ (NACC) បញ្ជូនសំណុំរឿង ស្នើសុំធ្វើវិសោធនកម្មមាត្រា១១២នៃក្រមព្រហ្មទណ្ឌ ទៅកាន់តុលាការកំពូល។ ទន្ទឹមនឹងវិធានការនេះ ត្រូវបានគេមើលឃើញថា ជាការបោសសម្អាតក្រុមអ្នកនយោបាយប្រឆាំង ដែលមានឥទ្ធិពលចេញពីសង្វៀននយោបាយថៃ។

NACC បានសម្រេចថា សំណុំរឿងសមាជិកសភាមមកពីគណបក្សលនាឆ្ពោះទៅមុខ ចំនួន៤៤រូប បានប្រព្រឹត្តខុសចំពោះសំណើរសុំធ្វើវិសោធនកម្មមាត្រា ១១២នៃក្រមព្រហ្មទណ្ឌ ត្រូវបានបញ្ជូនទៅតុលាការកំពូល។ អតីតសមាជិកសភាចំនួន៤៤នាក់ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិល្មើសក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ ជុំវិញការស្នើសុំធ្វើវិសោធនកម្មមាត្រា ១១២នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រ។ ជាក់ស្តែង គណៈកម្មការបានបោះឆ្នោតគាំទ្រសំណុំរឿងក្ដីអតីតសមាជិកសភានេះ ដោយចោទប្រកាន់ពីបទបំពាន ឬការមិនគោរពតាមបទដ្ឋានសីលធម៌ជាតិ បន្ទាប់ពីអតីតសមាជិកសភាទាំងនោះ រួមគ្នាចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ ដើម្បីធ្វើវិសោធនកម្មមាត្រា ១១២។ សំណុំរឿងនេះ នឹងត្រូវបញ្ជូនទៅតុលាការកំពូល ដើម្បីបន្តនីតិវិធី៕



