ជនជាតិចិន១១០នាក់ពាក់ព័ន្ធបទល្មើស Online Scams ត្រូវអាជ្ញាធរកម្ពុជាបញ្ជូនទៅប្រទេសកំណើតវិញ

រាជធានីភ្នំពេញ៖ បុរសជនជាតិចិនចំនួន១១០នាក់ ត្រូវអាជ្ញាធរកម្ពុជាបញ្ជូនទៅប្រទេសកំណើតវិញ ក្រោយរកឃើញជាប់ពាក់ព័ន្ធការប្រព្រឹត្តិបទល្មើស Online Scams។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦...។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានចាត់ឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា បន្តធ្វើការបញ្ជូនជនជាតិចិនសរុបចំនួន១១០នាក់ តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបញ្ជូនជនជាតិបរទេសនៅពេលនេះ គឺជាវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ៕








អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


