សំណង់ស្ទាក់ទឹកកំពង់គោខេត្តកំពង់ធំ សម្រេចការសង់បាន៨០ភាគរយ
S
Sreyleak Yith
12 ម៉ោងមុន

ក្រុងស្ទឹងសែន៖ សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតនៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៤ គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្រេចបានប្រមាណ៨០ភាគរយ ដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំនេះ...។

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតនៅលើដងស្ទឹងសែនផ្នែកខាងក្រោម ក្នុងខេត្តកំពង់ធំ គឺជាសំណង់ស្ទាក់ទឹកថ្មីមួយទៀត បន្ទាប់ពីសំណង់អាងទឹកដងកាំបិត និងសំណង់អាងទឹករក្សា ដែលស្ថិតនៅខ្សែទឹកផ្នែកខាងលើនៃដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ។ គម្រោងនេះ មានសក្តានុពលស្ដុកទឹក ដើម្បីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសជួយបញ្ចៀសការជន់លិចតំបន់ទីប្រជុំជននានា ដែលស្ថិតតាមបណ្ដោយដងស្ទឹងសែនផ្នែកខាងក្រោម នារដូវវស្សា

មន្ត្រីធនធានទឹកបន្ថែមថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ មានវិសាលភាពគ្របដណ្ដប់លើក្រុង-ស្រុកចំនួន៥នៃខេត្តកំពង់ធំ រួមមាន៖ ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត