
មជ្ឈិមបូព៌ា៖ ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចរបត់ថ្មីមួយ ដោយភាគីអាម៉េរិក និងអ៊ីរ៉ង់ បានជួបប្រជុំគ្នានៅថ្ងៃទី៦ ខែកុម្ភៈ ក្នុងប្រទេសអូម៉ង់ ខណៈប្រទេសទាំង២នេះ កំពុងស្ថិតក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីស្វែងរកច្រកចេញតាមផ្លូវការទូត។ រដ្ឋធានីវ៉ាស៊ីនតោនចង់ឱ្យមានកិច្ចពិភាក្សា រួមបញ្ចូលកម្មវិធីនុយក្លេអ៊ែ មីស៊ីលផ្លោង ការគាំទ្រដល់ក្រុមប្រដាប់អាវុធ ឬក្រុមឧទ្ទាម និងការប្រព្រឹត្តចំពោះប្រជាជនអ៊ីរ៉ង់...។

៧ចំណុចសំខាន់ៗ ដែលជាស្រមោលនៅពីក្រោយទំនាក់ទំនងដ៏តានតឹងរវាងរដ្ឋបាលត្រាំ និងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមាន៖ ទី១៖ សហរដ្ឋអាម៉េរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ នៅខែឧសភា ឆ្នាំ២០១៨, ទី២៖ មេយោធាដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដែលបញ្ជាដោយលោក ត្រាំ កាលពីខែមករា ឆ្នាំ២០២០, ទី៣៖ ការប៉ុនប៉ងរបស់សហរដ្ឋអាម៉េរិករារាំងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ កាលពីខែសីហា ឆ្នាំ២០២០, ទី៤៖ សហរដ្ឋអាម៉េរិកចោទប្រកាន់បុរសអ៊ីរ៉ង់ម្នាក់ពីបទគប់គិតគ្នាសម្លាប់លោក ត្រាំ នៅខែវិច្ឆិកា ឆ្នាំ ២០២៤, ទី៥៖ សហរដ្ឋអាម៉េរិកវាយប្រហារទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ ក្នុងខែមិថុនា ឆ្នាំ២០២៥, ទី៦៖ ទណ្ឌកម្មលើអ៊ីរ៉ង់បានថយចុះ ខែកញ្ញា ឆ្នាំ២០២៥, និងទី៧៖ ការទូតនៅតែបន្ត គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦នេះ៕




