ករណីឆេះទីតាំងទុយយោទឹកដ៏សន្ធោសន្ធៅ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ស្មើនឹងទឹកប្រាក់២លានដុល្លារឯណោះ
L
Linda Sorn
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ ករណីភ្លើងឆេះទីតាំងទុយយោទឹករំដោះទឹកកខ្វក់ ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី៦កុម្ភៈ ឆ្នាំ២០២៦ ​បណ្ដាលឱ្យខាតបង់យ៉ាងធ្ងន់ធ្ងរ គិតជាទឹកប្រាក់ស្មើប្រមាណ២លានដុល្លារ។ នេះបើតាមការចុះផ្សាយលើគេហទំព័រហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៧កុម្ភៈ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយកម្លាំងជំនាញផ្នែកពន្លត់អគ្គិភ័យ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៦រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកមូលហេតុនៃករណីអគ្គិភ័យនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត