កម្ពុជា បណ្តេញជនបរទេសល្មើសច្បាប់ជាង៦០០នាក់ទៀត
អុន សម្ផស្ស
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជន​បរទេស​៦២៩នាក់​ ពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅ និងធ្វើ​ការងារ​ខុស​ច្បាប់ ត្រូវអាជ្ញាធរកម្ពុជាបណ្តេញចេញ។ នេះបើយោងតាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២៦។

អគ្គនាយកនៃអគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ លោក សុខ វាសនា បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធីបណ្តេញ​ជន​បរទេសសញ្ជាតិ ឥណ្ឌា ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ចិន បង់ក្លាដេស ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ហ្កាណា និងម៉ាឡេស៊ី ចេញពីកម្ពុជាកាលពីថ្ងៃទី៦កុម្ភៈ។ ជនល្មើសទាំង១១សញ្ជាតិនេះ ត្រូវបញ្ជូនចេញតាមអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិអង្គរ។

ជាការកត់សម្គាល់ ក្នុងរយៈពេល១សប្តាហ៍ដំបូងនៃខែកុម្ភៈ ឆ្នាំ២០២៦នេះ មន្ត្រីជំនាញកម្ពុជាបានបន្តបញ្ជូនជនបរទេសប្រមាណជាង២ពាន់នាក់ទៅប្រទេសកំណើតវិញ។ តាមអាជ្ញាធរ ជនអន្តោ​ប្រវេសន៍ទាំងនោះ ភាគច្រើនពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) លួចឆ្លងដែន ស្នាក់នៅធ្វើការខុសច្បាប់ និងប្រើប្រាស់ QR Code ក្លែងក្លាយនៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត